ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដោយសារវីរុសកូរ៉ូណា តាមហាងមួយចំនួននៅបរទេសសរសេរស្លាកលែងឲ្យភ្ញៀវជនជាតិចិនចូលក្នុងហាងខ្លួនតែម្តង

    BY autoadmin February 1, 2020
    ដោយសារវីរុសកូរ៉ូណា តាមហាងមួយចំនួននៅបរទេសសរសេរស្លាកលែងឲ្យភ្ញៀវជនជាតិចិនចូលក្នុងហាងខ្លួនតែម្តង

    ខណៈដែលពិភពលោកទាំងមូលកំពុងភ័យខ្លាចនឹងវីរុសកូរ៉ណា ដែលវាបានរាលដាលយ៉ាងឆាប់រហ័ស និងមានចំនួនបន្ដឆ្លងលើសពីជំងឺសារទៅទៀតផងនោះ ប្រជាជាតិជាច្រើនបានក្លាយទៅជាមនុស្សរើសអើងជាតិសាសន៍ទៅវិញ។ ជាក់ស្ដែងដូចនៅអ៊ីតាលីមានបារកម្សាន្តមួយឈ្មោះថា Trevi fountain និងភោជនីយដ្ឋានមួយនៅវៀតណាម បានដាក់ការហាមឃាត់មិនទទួលភ្ញៀវចិនតែម្ដង។ ហើយក៏មានសាលាតន្ត្រីមួយនៅអ៊ីតាលី បានប្រាប់សិស្សរបស់ខ្លួនឯងដែលជាជនជាតិអាស៊ីបូព៌ា មិនឱ្យទៅសាលាតែម្ដងក្នុងស្ថានភាពនេះ។ នេះបើតាមការចុះផ្សាយពី Daily Mail នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

    ថ្វីបើនៅអ៊ីតាលីមានអ្នកឆ្លងត្រូវបានបញ្ជាក់តែ ២ ករណីក៏ដោយ ក៏ការរើសអើងនៅតែមិនអាចគ្មានបាន។ ដោយបារ Trevi fountain នៅកណ្តាលទីក្រុងរ៉ូម បានសរសេរស្លាកថា៖ «ដោយសារតែវិធានការសុវត្ថិភាពអន្តរជាតិ ប្រជាជនទាំងអស់ដែលមកពីប្រទេសចិន នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់កន្លែងនេះទេ។ យើងសូមអភ័យទោសចំពោះភាពរអាក់រអួល»។ សាលាតន្ត្រី Conservatorio Santa Cecilia នៅកណ្ដាលទីក្រុមរ៉ូមដូចគ្នា ក៏បានហាមឃាតសិស្សរបស់ខ្លួនដែលជាជនជាអាស៊ីបូព៌ាទាំង ៨១ប្រទេស មិនឱ្យទៅសាលាផងដែរ។ ហើយជនជាតិអាស៊ីបូព៌ាទាំងនោះរួមមានចិន ជប៉ុន និងកូរ៉េខាងត្បូង។

    ចំណែកភោជនីយដ្ឋានមិនបញ្ចេញឈ្មោះមួយនៅវៀតណាម បានសរសេរថា៖ «សូមទោសយើងមិនអាចទទួលយកអតិថិជនចិនបានទេ»។ ក៏មានអ្នកលេងបណ្ដាញសង្គមខ្លះ បានសរសេរពីភាពភ័យខ្លាចរបស់ខ្លួនថា៖ «អ្វីៗកំពុងតែអាក្រក់ឡើង ដោយសារការភ័យខ្លាចរបស់ប្រជាជនមកពីប្រទេសចិន និងវីរុសកូរ៉ណា» ជាដើម ល ។ ការពិតទៅទាំងអស់នេះមិនមែនជាការការពារវីរុសនោះទេ វាបង្ហាញឱ្យឃើញពីការរើសអើងគ្នាទៅវិញ ទាំងដែលការពិតមិនមែនជនជាតិចិនទាំងអស់សុទ្ធតែមានឆ្លងវីរុស ឬសិស្សអាស៊ីបូព៌ាទាំងនោះសុទ្ធតែជាប្រភពបញ្ហា ព្រោះថាមានជនជាតិអាស៊ីយើងនៅបរទេសខ្លះមិនធ្លាប់បានត្រឡប់មកប្រទេសរបស់ខ្លួននោះទេប៉ុន្មានឆ្នាំមកនេះ៕

    អត្ថបទ៖ លីដា

    Share This Post: