ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខ្លាំងមែន! ជប៉ុនបង្ហាញដងភ្លើងគប់កីឡាអូឡាំពិក ២០២០ ត្រូវភ្លៀងក៏មិនរលត់ ត្រូវខ្យល់ក៏មិនរលត់ដែរ

    BY autoadmin February 3, 2020
    ខ្លាំងមែន! ជប៉ុនបង្ហាញដងភ្លើងគប់កីឡាអូឡាំពិក ២០២០ ត្រូវភ្លៀងក៏មិនរលត់ ត្រូវខ្យល់ក៏មិនរលត់ដែរ

    ជប៉ុន៖ កាលពីថ្មីៗនេះជប៉ុនបានដាក់បង្ហាញជាផ្លូវការនូវដងសម្រាប់រក្សាភ្លើងគប់អូឡាំពិក សម្រាប់ប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២០ ដែលជប៉ុនខ្លួនឯងផ្ទាល់នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ។ តាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Dailymail បានឲ្យដឹងថា ដងសម្រាប់រក្សាភ្លើងគប់នេះត្រូវបានរចនាឡើងដោយក្រុមហ៊ុន Shinfuji Burner Co. ដែលជាក្រុមហ៊ុនផលិតចង្រ្កានសម្រាប់ប្រើប្រាស់ពេលបោះតង់​ និងឧបរណ៍ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ចំហេះពីហ្គាសឈានមុខគេមួយនៅក្នុងប្រទេសជប៉ុនផងដែរ។​ បើតាមតំណាងក្រុមហ៊ុនខាងលើបានឲ្យដឹងថា ដងសម្រាប់រក្សាភ្លើងគប់នេះរចនាឡើងជារាងស៊ីឡាំងរុំព័ទ្ធដោយប្រហោងចំនួន ៥ នៅខាងក្រៅ និងមានទម្ងន់ចំនួន ១,១៣ គីឡូក្រាម។

    ដងសម្រាប់រក្សាភ្លើងគប់ត្រូវបានធ្វើឡើងពីអាលុយមីញ៉ូមដែលគេធ្លាប់ប្រើប្រាស់ជារនាំងការពារជាតិវិទ្យុសកម្មក្នុងការផ្ទុះរោងចក្រនុយក្លេអ៊ែរនៅ Fukushima កាលពីឆ្នាំ ២០១១ ហើយក្នុងករណីមានភ្លៀងធ្លាក់ខ្លាំងឬមានខ្យល់បក់ក្នុងល្បឿ ៦១ គីឡូម៉ែត្រក្នុងមួយម៉ោងក៏ដោយ ក៏វាអាចរក្សាភ្លើងឲ្យនៅឆេះបានជាធម្មតាជាច្រើនម៉ោងបន្តទៀតផងដែរ។ សូមបញ្ជាក់ថា ការដុតភ្លើងគប់សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២០ និងផ្ដើមធ្វើឡើងនៅក្នុងថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២០ នៅក្នុងអាណាខេត្ត Fukushima ហើយនឹងត្រូវបន្តរហូតដល់រយៈពេល ១២១ ថ្ងៃ៕

    អត្ថបទ៖ ភក្តី

    Share This Post: