ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនសម្រេចបិទទីក្រុងមួយបន្ថែមទៀត ក្រោយមេរោគកូរ៉ូណាបន្តរាតត្បាតខ្លាំងឡើងៗ

    BY autoadmin February 3, 2020
    ចិនសម្រេចបិទទីក្រុងមួយបន្ថែមទៀត ក្រោយមេរោគកូរ៉ូណាបន្តរាតត្បាតខ្លាំងឡើងៗ

    ចិន៖ រដ្ឋាភិបាលនៃប្រទេសចិនបានសម្រេចធ្វើការបិទទីក្រុងមួយបន្ថែមទៀត ក្រោយមេរោគកូរ៉ូណានៅតែបន្តរាតត្បាតខ្លាំងឡើងៗ។ ទីក្រុងដែលទើបនឹងសម្រេចឲ្យបិទទាំងស្រុងនេះគឺទីក្រុង វេនហ្សូ (Wenzhou) ស្ថិតនៅក្នុងខេត្ត ហ្សីជាំង (Zhejiang) មានចម្ងាយប្រមាណជា ៨០០ គីឡូម៉ែត្រពីទីក្រុងវូហាន។ អាជ្ញាធរចិនបានបញ្ជាក់ថា ការសម្រេចបិទក្រុងខាងលើនេះក៏ព្រោះតែគេបានពិនិត្យរកឃើញថា​ កម្រិតនៃការរាតត្បាតមេរោគកូរ៉ូណានៅក្នុងក្រុងមួយនេះបានឡើងខ្ពស់ប្រហែលនឹងស្ថានភាពនៅក្នុងទីក្រុងវូហានដែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

    សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះមេរោគកូរ៉ូណាបានបន្តរាតត្បាតក្នុងប្រទេសចំនួន ២៤ ផ្សេងគ្នាដែលមានចំនួនជនរងគ្រោះសរុបចំនួន ១៦ ៦១៤ ករណី និងបានសម្លាប់មនុស្សរហូតដល់ ៣៦០ នាក់ហើយ។ ក្នុងចំណោមអ្នកស្លាប់ទាំងអស់មានប្រជាជនចិនម្នាក់បានស្លាប់នៅក្រៅប្រទេសចិនផងដែរ ពោលគឺមានជនរងគ្រោះអាយុ ៤៤ ឆ្នាំ បានស្លាប់នៅក្នុងប្រទេសហ្វីលីពីន។ ឆ្លើយតបនឹងភាពចលាចលមួយនេះ ធនាគារកណ្តាលចិនគ្រោងនឹងបញ្ចេញសាច់ប្រាក់ចំនួន ១៧៣ ពាន់លានដុល្លារអាម៉េរិកផងដែរ ដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិចិនពីការកើតមានវិបត្តិធ្ងន់ធ្ងរ៕

    អត្ថបទ៖ភក្តី

    Share This Post: