ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនបង្ហោះ drone ប្រមាញ់រកអ្នកដើរហើរមិនពាក់ម៉ាស់ ដើម្បីប្រកូកប្រកាសឲ្យពួកគេពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ

    BY autoadmin February 3, 2020
    ចិនបង្ហោះ drone ប្រមាញ់រកអ្នកដើរហើរមិនពាក់ម៉ាស់ ដើម្បីប្រកូកប្រកាសឲ្យពួកគេពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ

    ចិន៖ ខណៈដែលជំងឺរលាកសួតប្រភេទថ្មីបង្កឡើងដោយមេរោគកូរ៉ូណាបន្តរាតត្បាតកាន់តែខ្លាំងឡើងៗ អាជ្ញាធរចិនបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីការពារប្រជាពលរដ្ឋពីការឆ្លងមេរោគដ៏កាចសាហាវមួយនេះ។ វិធានការថ្មីមួយដែលបានគេបានប្រទះឃើញមានការអនុវត្តនៅក្នុងក្រុង Shuyang  ខេត្ត Jiangsu នោះ គឺប៉ូលិសចរចរណ៍បានប្រើប្រាស់ drone ដើម្បីដាស់តឿនដល់អ្នកដំណើរទាំងអស់ឲ្យពាក់ម៉ាស់គ្រប់ពេលវេលា។ ដើម្បីអនុវត្តវិធានការនេះ គេបានប្រើប្រាស់យន្តហោះដ្រូនជាច្រើនគ្រឿងបំពាក់ដោយឧបរកណ៍បំពងសំឡេងដែលតែងតែមានសំឡេងនិយាយថា៖ “សូមពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ”។

    យន្តហោះដ្រូនទាំងអស់នេះត្រូវបានគេបង្ហោះនៅទីប្រជុំជន និងជាពិសេសគឺនៅលើដងផ្លូវដែលមានមនុស្សដើរឆ្លងកាត់ច្រើន ដើម្បីដាស់តឿនឲ្យប្រជាពលរដ្ឋត្រូវតែពាក់ម៉ាស់ឲ្យបានខ្ជាប់ខ្ជួន ខណៈចំនួនជនរងគ្រោះដោយមេរោគកូរ៉ូណាបន្តកើតមានច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះចំនួនអ្នកកើតជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីបង្កឡើងមេរោគកូរ៉ូណានៅជុំវិញពិភពលោកមានចំនួនសរុប ១៦ ៦១៤ ករណី និងបានសម្លាប់មនុស្សរហូតដល់ ៣៦០ នាក់ហើយ។

    អត្ថបទ៖ ភក្តី

    Share This Post: