ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ផឹកស្រវឹងដេកដួលតាមផ្លូវនៅហ្វីលីពីន ធ្វើឲ្យភ្ញាក់ផ្អើលថា គាត់មានវីរុសកូរ៉ូណា

    BY autoadmin February 4, 2020
    បុរសម្នាក់ផឹកស្រវឹងដេកដួលតាមផ្លូវនៅហ្វីលីពីន ធ្វើឲ្យភ្ញាក់ផ្អើលថា គាត់មានវីរុសកូរ៉ូណា

    ហ្វីលីពីន៖ ជនបរទេសម្នាក់ត្រូវបានគេប្រទះឃើញដេកនៅលើដងផ្លូវសាធារណៈមួយកន្លែងក្នុងទីក្រុង Manila នៃប្រទេសហ្វីលីពីន និងបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមប្រជាពលក្នុងទីក្រុង និងជាពិសេសក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមតែម្តង​ ព្រោះពួកគេគិតថាបុរសបរទេសរូបនោះទំនងជាជនរងគ្រោះដោយសារជំងឺរលាកផ្លូវដង្ហើមថ្មីបង្កឡើងដោយវីរុសកូរ៉ូណា។ រូបភាពរបស់ជនបរទេសរូបនោះត្រូវបានគេចែករំលែកតៗគ្នាពេញបណ្តាញសង្គមអមដោយការបញ្ចេញមតិថា គាត់ប្រាកដជាអ្នកផ្ទុកមេរោគកូរ៉ូណាដែលពិភពលោកកំពុងតែភ័យខ្លាចនោះហើយ ចំណែកនៅឯកន្លែងកើតហេតុវិញគ្មាននណាម្នាក់ហ៊ានទៅក្បែរជនបរទេសនោះទេ ព្រោះគេខ្លាចឆ្លងមេរោគ។

    ក្រោយមកអាជ្ញាធរសុខាភិបាលហ្វីលីពីនបានចុះទៅពិនិត្យករណីនេះ និងបាននាំយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យធំមួយដើម្បីពិនិត្យរកវីរុសកូរ៉ូណា យ៉ាងណាក្តីលទ្ធផលបានបង្ហាញថា ជនបរទេសរូបនោះគ្មានផ្ទុកមេរោគកូរ៉ូណាឡើយ ហើយគាត់ក៏មិនមែនជាជនជាតិចិនដែរ។ វាអាចជារឿងដ៏អស់សំណើចមួយដែលការពិតបានបង្ហាញថា ជនបរទេសរូបនោះគឺជាជនជាតិកូរ៉េហើយរូបគាត់គ្រាន់តែស្រវឹងស្រាជោគជាំប៉ុណ្ណោះទើបទៅដេកលើចិញ្ចើមផ្លូវដូចនោះ។ សូមរម្លឹកជូនថា កាលពីប៉ុន្មានថ្ងៃមុននេះមានជនជាតិម្នាក់អាយុ ៤៤ឆ្នាំបានស្លាប់ដោយមេរោគកូរ៉ូណានៅក្នុងប្រទេសហ្វីលីពីន៕

    អត្ថបទ៖ភក្តី

    Share This Post: