ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សត្វប្រចៀវទំនងជាមូលហេតុនៃការផ្ទុះឡើងរបស់វីរុសកូរ៉ូណា ដោយសារថាវាមានភាពដូចគ្នាជាមួយវីរុសក្នុងសត្វប្រចៀវ ៩៦% ឯណោះ

    BY autoadmin February 4, 2020
    សត្វប្រចៀវទំនងជាមូលហេតុនៃការផ្ទុះឡើងរបស់វីរុសកូរ៉ូណា ដោយសារថាវាមានភាពដូចគ្នាជាមួយវីរុសក្នុងសត្វប្រចៀវ ៩៦% ឯណោះ

    សត្វប្រចៀវទំនងជាមូលហេតុនៃការឆ្លងវីរុសកូរ៉ូណាពីប្រទេសចិន បន្ទាប់ពីអ្នកវិទ្យាសាស្ត្របានរកឃើញថា វីរុសនេះមាន ៩៦% ដូចគ្នាបេះបិទនឹងវីរុសក្នុងសត្វប្រចៀវ។ វីរុសដែលបានសម្លាប់មនុស្សអស់ចំនួន ៣៦២នាក់នេះ ត្រូវបានគេជឿជាក់ថា បានចម្លងទៅមនុស្សពីសត្វមួយប្រភេទ ប៉ុន្តែដំបូងឡើយការកំណត់អត្តសញ្ញាណថាជាសត្វអ្វី គឺមានការពិបាកខ្លាំង។ ប៉ុន្តែឥឡូវដោយប្រើគំរូពីអ្នកជំងឺ ៧នាក់ ដែលមានជំងឺរលាកសួតធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូរ៉ូណា អ្នកវិទ្យាសាស្ត្របានរកឃើញភាពស្រដៀងគ្នានៃវីរុស និងសត្វប្រចៀវ។

    DNA របស់វីរុសកូរ៉ូណាថ្មីក៏មាន ៧៩.៥% ដូចគ្នានឹងវីរុស SARS ដែលមានតែការវ៉ាក់សាំងប៉ុណ្ណោះ ទើបអាចបញ្ឈប់ការរាលដាលនេះបាន។ ករណីសកលបានកើនឡើងខ្ពស់ជាង ១៧,៤៥០ ដែលខ្ពស់ជាងករណីវីរុស SARS ទៅទៀត ដែលកាលពីអំឡុងឆ្នាំ២០០២-២០០៣ វាបានសម្លាប់មនុស្សប្រហែល ៨០០នាក់ ប៉ុណ្ណោះ។ ទោះបីជាអ្នកវិទ្យាសាស្ត្រសង្កត់ធ្ងន់ទៅលើប្រភពសត្វនៃការផ្ទុះថ្មីៗនេះ ហើយនៅក្នុងប្រទេសចិនមិនទាន់ត្រូវបានប្រកាសជាផ្លូវការក៏ដោយ ក៏ប៉ុន្តែអ្នកជំនាញបានបញ្ជាក់ថា ទីផ្សារសត្វលក់ដុំមួយនៅក្នុងទីក្រុង Wuhan ត្រូវតែទទួលការស្ដីបន្ទោស។ ដោយសារនៅទីនោះជាទីផ្សារមមាញឹក និងមានការលក់សត្វព្រៃខុសច្បាប់ រួមទាំងសត្វកណ្តុរ កូឡា និងកូនឆ្កែចចកជាដើម៕

    អត្ថបទ៖ លីដា

    Share This Post: