ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរចិនបង្ក្រាបករណីជួញដូរសត្វព្រៃទ្រង់ទ្រាយធំមួយរឹបអូសបានសត្វកម្រៗជាច្រើន អានហើយហួសចិត្តសត្វស្អីក៏ចិនបរិភោគកើតដែរ

    BY autoadmin February 5, 2020
    អាជ្ញាធរចិនបង្ក្រាបករណីជួញដូរសត្វព្រៃទ្រង់ទ្រាយធំមួយរឹបអូសបានសត្វកម្រៗជាច្រើន អានហើយហួសចិត្តសត្វស្អីក៏ចិនបរិភោគកើតដែរ

    ចិន៖ អាជ្ញាធរចិនបានបង្រ្កាបករណីលក់សាច់ព្រៃតាមបណ្តាញសង្គមដ៏ធំមួយក្រោយមានការសង្ស័យថា មេរោគករ៉ូណាដែលកំពុងរាតត្បាតជុំវិញពិភពលោកនោះបានផ្ដើមចម្លងចេញពីសាច់សត្វប្រច្រៀវ ឬសាច់សត្វពស់ទៅកាន់មនុស្ស។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Baise ក្នុងតំបន់ Guangxi  ភាគខាងត្បូងប្រទេសចិន។ ក្នុងការបង្ក្រាបនេះអាជ្ញាធរចិនបានធ្វើការឃាត់ខ្លួនស្រ្តីម្នាក់មានឈ្មោះ Huang ដែលបានធ្វើអាជីវកម្មជួញដូរសត្វព្រៃតាមបណ្ដាញសង្គម WeChat ជាច្រើនឆ្នាំមកហើយ និងបានរឹបអូសសត្វព្រៃងាប់ជាច្រើនក្បាលដូចជា ឆ្មាព្រៃ ឥន្ទ្រី ក្ងោក កំប្រុក និងសត្វបក្សីកម្រៗជាច្រើនប្រភេទទៀតផងដែរ។

    អ្នកស្រី Huang បានសារភាពប្រាប់ប៉ូលិសថា កន្លងមកគាត់ធ្លាប់ធ្វើការជួញដូរសាច់សត្វព្រៃ និងប្រភេទសាច់កម្រជាច្រើនប្រភេទទៅតាមតម្រូវការរបស់អតិថិជនដែលអាហារចម្លែកៗទាំងនោះមានដូចជាពងស្វាសជ្រូក​ ពពែ ឬលឹង្គពពែ សាច់សេះ សាច់ឆ្កែ ចាប សត្វករកេរព្រៃ ក្តាន់ ស្កា ​ពស់ ប្រចៀវ ប្រភេទសត្វដូចបានរឹបអូសខាងលើ និងសត្វព្រៃជាច្រើនផ្សេងទៀតឲ្យតែគេអាចរកបានពីក្នុងព្រៃ។ ក្រៅតែពីចាប់ខ្លួនអ្នកស្រី  Huang ប៉ូលិសចិនក៏បានចាប់ខ្លួនអ្នកលក់សាច់ព្រៃជាបុរសពីរនាក់ផ្សេងទៀតផងដែរ តែការលក់ដូររបស់ពួកគាត់មានទំហំតូចតាចមិនដូចអាជីវកម្មរបស់អ្នកស្រី Huang នោះទេ។ អាជ្ញាធរចិនបានបញ្ជាក់ថា ឈ្មួញទាំងបីនាក់ខាងលើនេះនឹងត្រូវធ្វើការផាកពិន័យ និងទទួលទោសទៅតាមច្បាស់ជាធរមានតាមការសម្រេចរបស់តុលាការ៕

    អត្ថបទ៖ ភក្តី

    Share This Post: