ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកឧស្សាហ៍ឡើងចុះថៃសូមប្រយ័ត្ន! ថៃរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណា ៦ករណីបន្ថែមទៀត ក្នុងនោះ ៤នាក់ជាជនជាតិថៃ

    BY autoadmin February 5, 2020
    អ្នកឧស្សាហ៍ឡើងចុះថៃសូមប្រយ័ត្ន! ថៃរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណា ៦ករណីបន្ថែមទៀត ក្នុងនោះ ៤នាក់ជាជនជាតិថៃ

    ថៃ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលថៃបានឲ្យដឹងថា ថៃបានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណា ៦ ករណីបន្ថែមទៀត បើគិតត្រឹមព្រឹកថ្ងៃនេះ។ ជនរងគ្រោះទាំង ៦នាក់នោះ មាន ៤នាក់ជាជនជាតិថៃ និង ២នាក់ផ្សេងទៀតគឺជាភ្ញៀវទេសចរណ៍ជនជាតិចិន ដែលបានមកដើរកំសាន្ត និងស្នាក់នៅក្នុងប្រទេសថៃ។ បើតាមលោកវេជ្ជបណ្ឌិត Suwannachai Wattanayingcharoenchai ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងបានប្រាប់អ្នកសារព័ត៌មានថា ក្នុងចំណោមជនរងគ្រោះថៃទាំង ៤ នាក់នោះ មាន ២នាក់ជាប្តីប្រពន្ធដែលទើបធ្វើដំណើរត្រលប់មកពីប្រទេសជប៉ុន និង ២នាក់ផ្សេងទៀតគឺជាអ្នកបើកបរតាក់ស៊ីឲ្យភ្ញៀវទេសចរណ៍ចិន។

    ក្រោយកើតមានករណីនេះអាជ្ញាធរសុខាភិបាលថៃក៏បានជូនដំណឹងទៅកាន់រដ្ឋាភិបាលជប៉ុនផងដែរ ដើម្បីឲ្យជប៉ុនបានដឹងថាមានករណីអ្នកធ្វើដំណើរមកពីជប៉ុនហើយត្រូវឆ្លងមេរោគកូរ៉ូណា។ គិតមកទល់នឹងពេលនេះថៃមានចំនួនអ្នកឆ្លងមេរោគកូរ៉ូណាចំនួន ២៥ ករណី ក្នុងនោះ ៨ ករណីត្រូវបានព្យាបាលដោយជោគជ័យ និង ១៧ ករណីផ្សេងទៀតកំពុងស្ថិតនៅក្រោមការតាមដានរបស់ក្រុមគ្រូពេទ្យ៕

    អត្ថបទ៖ ភក្តី

    Share This Post: