ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នេះហើយស្នេហ៍ពិត! ដឹងថាលោកយាយឈឺធ្ងន់ មិនអាចរស់នៅបានយូរ លោកតាសុំគ្រូពេទ្យចង់ជួបមុខ និងកាន់ដៃលោកយាយជាលើកចុងក្រោយ (មានវីដេអូ)

    BY autoadmin February 6, 2020
    នេះហើយស្នេហ៍ពិត! ដឹងថាលោកយាយឈឺធ្ងន់ មិនអាចរស់នៅបានយូរ លោកតាសុំគ្រូពេទ្យចង់ជួបមុខ និងកាន់ដៃលោកយាយជាលើកចុងក្រោយ (មានវីដេអូ)

    ចិន៖ រឿងដ៏រំជួលចិត្តមួយត្រូវបានបង្ហោះចូលទៅក្នុងបណ្តាញសង្គម និងមានអ្នកចូលមើលប្រមាណជា ១៤ លានដង ក្នុងរយៈត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ។ រឿងកំសត់មួយនេះគឺជាជំនួបចុងក្រោយនៃជីវិតរបស់គូស្នេហចំណាស់មួយគូ ដែលបានកើតឡើងនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងក្រុង Chengdu ខេត្ត Sichuan  ភាគខាងត្បូងនៃប្រទេសចិន។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Dailymail បានឲ្យដឹងថា លោកតា Zhang  ដែលមានអាយុ ៨៥ ឆ្នាំ បានកើតមានជំងរ៉ាំរ៉ៃជាច្រើនមុខមានទាំងជំងឺមហារីក បេះដូង និងលើសឈាមផងបានទៅសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យជាច្រើនខែមកហើយ ក្រោយមកប្រពន្ធរបស់គាត់គឺលោកយាយ Wen អាយុ ៨៧ ឆ្នាំ ក៏មានជំងឺស្រដៀងគ្នា និងត្រូវទៅបញ្ជូនទៅកាន់មន្ទីរពេទ្យជាមួយគ្នាផងដែរ។

    យ៉ាងណាក្តី ស្ថានភាពរបស់លោកយាយ Wen ហាក់ធ្ងន់ធ្ងរខ្លាំង ដោយដឹងថាគាត់ទំនងជាមិនអាចរស់បានយូរទៀតទេ លោកតា Zhang ក៏បានស្នើសុំធ្វើរឿងចុងក្រោយមួយក្នុងជីវិតគឺសុំជួបភរិយាសំណប់ចិត្តរបស់គាត់ក្នុងបន្ទប់សង្គ្រោះបន្ទាន់។ ក្នុងពេលជួបគ្នាលោកយាយ Wen មិនអាចនិយាយអ្វីបាននោះទេ ហើយពួកគាត់បានត្រឹមតែចាប់ដៃគ្នា និងមើលមុខគ្នាតែប៉ុណ្ណោះ។ ក្រោយពេលជួបគ្នានេះបានបន្តិច លោកយាយ Wen ត្រូវបានគេដឹងថា បានស្លាប់បាត់បង់ជីវិត តែគេបានលាក់រឿងនេះមិនបង្ហាញជាសាធារណៈឡើយ ព្រោះគេមិនចង់ឲ្យលោកតា Zhang ដឹងរឿងនេះ៕

    អត្ថបទ៖ភក្តី

    Share This Post: