ទារកម្នាក់បានឆ្លងវីរុសកូរ៉ូណាពីម្ដាយ បន្ទាប់ពីចាប់កំណើតបាន៣០ម៉ោង
ចិន៖ មន្ទីរពេទ្យក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធថា ទារកទើបនឹងកើតម្នាក់នៅទីក្រុងវូហានភាគកណ្តាលនៃប្រទេសចិន ត្រូវបានគេវាយការណ៍ថា បានឆ្លងវីរុសកូរ៉ូណាពីម្ដាយក្នុងរយៈពេលតែ ៣០ម៉ោង បន្ទាប់ពីកើតប៉ុណ្ណោះ។ ទារករូបនោះត្រូវបានគេឱ្យដឹងថា កើតនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ហើយគេគឺជាជនរងគ្រោះក្មេងជាងគេបំផុត ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានផ្ទុកវីរុសកូរ៉ូណានេះ។

មន្ទីពេទ្យសហភាពរួមជាមួយមហាវិទ្យាល័យវេជ្ជសាស្ត្រតុងជី នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហួចុង បាននិយាយថា ទារកនេះបានឆ្លងមេរោគពីម្ដាយ ព្រោះថាម្ដាយរបស់គេបានឆ្លងវីរុសកូរ៉ូណានេះមុនពេលសម្រាល។ អ្នកជំនាញផ្នែកវេជ្ជសាស្ត្របាននិយាយថា វាអាចជាករណីនៃការឆ្លងពីម្តាយទៅកូនចំពោះករណីនេះ។ ទារកកើតមកមានទម្ងន់ ៣.២៥គីឡូក្រាម ហើយពេលនេះកំពុងស្ថិតក្នុងស្ថានភាពមានសុខភាពល្អ និងស្ថិតក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ៕


An infant in #Wuhan has tested positive for the novel #coronavirus just 30 hours after birth, said the city’s children’s hospital, raising concerns that infection could be contracted in the womb pic.twitter.com/j8FIdqKgAS
— People’s Daily, China (@PDChina) February 5, 2020
អត្ថបទ៖ លីដា
ប្រភព៖ ស៊ីនហួរ