ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដោយសារតែវីរុសកូរ៉ូណា ធ្វើឲ្យកូនកំលោះកូនក្រមុំ១គូបង្ខំចិត្តរៀបការតាមអនឡាញ ត្រូវ Live វីដេអូស្វាគមន៍ភ្ញៀវ

    BY autoadmin February 8, 2020
    ដោយសារតែវីរុសកូរ៉ូណា ធ្វើឲ្យកូនកំលោះកូនក្រមុំ១គូបង្ខំចិត្តរៀបការតាមអនឡាញ ត្រូវ Live វីដេអូស្វាគមន៍ភ្ញៀវ

    តាមធម្មតាថ្ងៃរៀបការគឺឱកាសដ៏សប្បាយរីករាយមួយនៃការជួបជុំញាតិមិត្ត បងប្អូន មិត្តភក្តិទាំងខាងកូនកំលោះនិងកូនក្រមុំ  យ៉ាងណាក្តីព្រោះតែឥទ្ធិពលនៃវីរុសកូរ៉ូណាពិធីមង្គលការមួយ ដែលគ្មានវត្តមានកូនក្រមុំនិងកូនកំលោះនៅក្នុងរោងការត្រូវបានគេរៀបចំឡើងយ៉ាងភ្ញាក់ផ្អើលជាទីបំផុត។ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានបញ្ជាក់ថា កូនក្រមុំនិងកូនកំលោះគឺជាជនជាតិសឹង្ហបុរី ហើយពួកគេបានកំណត់ថ្ងៃរៀបការ ចែកលិខិតអញ្ជើញភ្ញៀវ កក់សណ្ឋាគារ និងរៀបចំអ្វីៗគ្រប់យ៉ាងសម្រាប់រៀបការរួចរាល់អស់ហើយ តាំងពីមុនផ្ទុះការត្បាតនៃវីរុសកូរ៉ូណាម្លេះ។

    យ៉ាងណាក្តី​ កាលពីពេលចូលឆ្នាំចិនកន្លងទៅនេះពួកគេធ្វើដំណើរទៅកាន់ខេត្ត Hunan ប្រទេសចិន ដើម្បីទៅលេងម្តាយរបស់កូនកំលោះដែលកំពុងស្នាក់នៅទីនោះ ហើយស្របពេលដែលវីរុសកូរ៉ូណាបានផ្ទុះឡើងនោះ ពួកគេទាំងពីរនាក់ក៏ត្រូវបានគេសង្ស័យថាបានឆ្លងនូវមេរោគនេះផងដែរ ដែលជាដំណោះស្រាយបន្ទាន់គឺពួកគេត្រូវដាក់ឲ្យរស់នៅដាច់ដោយឡែកពីគេ ១៤ ថ្ងៃសិន។

    អ្វីដែលជារឿងគាប់ជួនបំផុតនោះ គឺថ្ងៃរៀបការរបស់ពួកគេក៏ស្ថិតនៅក្នុងចន្លោះថ្ងៃដែលពួកគេត្រូវរស់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃនោះផងដែរ។ ដោយពិបាកក្នុងការលុបចោលកម្មវិធីទាំងស្រុង ពួកគេនៅតែអនុញ្ញាតឲ្យកម្មវិធីការកើតឡើងតាមការគ្រោងទុកដដែរ តែកូនក្រមុំនិងកូនកំលោះបានត្រឹមតែ live វីដេអូមកស្វាគមន៍ភ្ញៀវពីចំងាយប៉ុណ្ណោះមិនអាចចូលរួមដោយផ្ទាល់ឡើយ ហើយអ្នកដែលអាចស្វាគមន៍ភ្ញៀវផ្ទាល់នៅក្នុងរោងការនោះគឺមានតែបងប្អូនបង្កើតរបស់កូនកំលោះកូនក្រមុំប៉ុណ្ណោះ។ ស្ថិតក្នុងកាលៈទេសៈនេះ ភ្ញៀវទាំងអស់ក៏បានយល់ពីភាពចាំបាច់ដោយគ្មានអន់ចិត្តអ្វីឡើយ ហើយកម្មវិធីនៅតែប្រព្រឹត្តិឡើងជាធម្មតា បើទោះជាកូនក្រមុំនិងកូនកំលោះនៅឆ្ងាយក៏ដោយ៕

    អត្ថបទ៖ ភក្តី

    Share This Post: