ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំនាញសិង្ហបុរី៖ សីតុណ្ណភាពក្តៅហើយសើមអាចជាកត្តាមួយជួយបញ្ឈប់ការរាតត្បាតនៃវីរុសកូរ៉ូណា

    BY autoadmin February 8, 2020
    អ្នកជំនាញសិង្ហបុរី៖ សីតុណ្ណភាពក្តៅហើយសើមអាចជាកត្តាមួយជួយបញ្ឈប់ការរាតត្បាតនៃវីរុសកូរ៉ូណា

    សិង្ហបុរី៖ ក្រុមអ្នកជំនាញសិង្ហបុរីបានលើកឡើងថា អាកាសធាតុក្តៅហើយសើមអាចជាកត្តាមួយជួយបញ្ឈប់ការរាតត្បាតនៃជំងឺរលាកសួតប្រភេទថ្មីបង្កឡើងដោយមេរោគកូរ៉ូណាបាន។ ក្រុមអ្នកជំនាញបានពន្យល់ថា 2019 Novel Coronavirus (2019-nCoV) គឺជាចង្កោមមេរោគម្យ៉ាងដែលក​ន្លងមកធ្លាប់បង្កឲ្យមានជំងឺសារ ឬផ្ដាសាយ ដែលតាមធម្មតាពពួកមេរោគទាំងនេះអាចរស់នៅបានក្នុងតំបន់ដែលមានសីតុណ្ណភាពត្រជាក់ខ្លាំង ឬក្រោម ២០ អង្សាសេ។ យ៉ាងណាក្តី មេរោគនឹងងាប់ទៅវិញក្នុងសីតុណ្ហភាពក្តៅឬត្រឹមកម្រិតក្តៅហើយសើម ដែលជាអាកាសធាតុនៅក្នុងតំបន់ត្រូពិក។

    ជាក់ស្តែងសម្រាប់នៅក្នុងក្រុងវូហានដែលជាកន្លែងកំណើតនៃមេរោគកូរ៉ូណានោះមានសីតុណ្ណភាពមានត្រឹមតែ ៧ អង្សាសេប៉ុណ្ណោះ សម្រាប់ពេលបច្ចុប្បន្ននេះ ហើយបើនៅក្នុងរដូវក្តៅវិញសីតុណ្ហភាពអាចឡើងដល់ ៣៧ អង្សាសេ។ ផ្អែកលើហេតុផលទាំងនេះហើយទើបក្រុមអ្នកជំនាញសឹង្ហបុរីអះអាងថា នៅពេលដែលសីតុណ្ណភាពក្នុងក្រុងវូហានឡើងក្តៅវិញវាទំនងជាពេលដែលអាចបឈ្ឈប់ការរាតត្បាតមេរោគកូរ៉ូណាបាន ហើយថ្នាំបង្កាក៏ទំនងជាគេអាចរកឃើញនៅពេលនោះផងដែរ៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ channelnewsasia

    Share This Post: