ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកបានផ្ដល់ជំនួយផ្នែកវេជ្ជសាស្ត្រទៅប្រទេសចិន និងសន្យាផ្ដល់ជំនួយ ១០០លានដុល្លារ ដល់ប្រទេសដែលរងផលប៉ះពាល់ ដើម្បីចូលរួមទប់ស្កាត់វីរុសកូរ៉ុណា

    BY autoadmin February 8, 2020
    អាមេរិកបានផ្ដល់ជំនួយផ្នែកវេជ្ជសាស្ត្រទៅប្រទេសចិន និងសន្យាផ្ដល់ជំនួយ ១០០លានដុល្លារ ដល់ប្រទេសដែលរងផលប៉ះពាល់ ដើម្បីចូលរួមទប់ស្កាត់វីរុសកូរ៉ុណា

    សហរដ្ឋអាមេរិកកំពុងផ្តល់ជំនួយរហូតដល់ ១០០លានដុល្លារអាមេរិក ដើម្បីជួយដល់ប្រទេសចិន និងប្រទេសដទៃទៀត ដែលរងផលប៉ះពាល់ដោយវីរុសកូរ៉ូណា បន្ថែមពីលើការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រដែលខ្លួនបានបញ្ជូនទៅប្រទេសចិននៅសប្តាហ៍នេះ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីខែមុន ក៏បានបង្កើតក្រុមការងារទប់ទល់វីរុសកូរ៉ូណា ដែលគ្រប់គ្រងដោយរដ្ឋលេខាធិការក្រសួងសុខាភិបាល និងសេវាមនុស្សលោក Alex Azar ។

    ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយក្រុមការងារកាលពីថ្ងៃសុក្រ លោក Stephen Biegun អនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិកបានបង្ហាញថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដឹកសម្ភារៈពេទ្យជិត ១៨តោន ទៅកាន់ប្រទេសចិន។ ទំនិញដឹកទំនិញរួមមាន៖ ម៉ាស់ សម្លៀកបំពាក់ និងសម្ភារៈផ្សេងៗទៀត។ លោក Biegun បាននិយាយថា ការផ្គត់ផ្គង់គឺជាអំណោយពីផ្នែកឯកជនរបស់សហរដ្ឋអាមេរិក។ លោកបាននិយាយថារដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ត្រៀមចំណាយថវិការហូតដល់ ១០០លានដុល្លារ ក្នុងមូលនិធិដែលមានស្រាប់ ដើម្បីជួយដល់ប្រទេសចិន និងប្រទេសដែលរងផលប៉ះពាល់ដទៃទៀត។ ទីក្រុងវ៉ាស៊ីនតោនក៏បានស្នើឱ្យបញ្ជូនបុគ្គលិកសុខាភិបាល និងអ្នកជំនាញវេជ្ជសាស្ត្រទៅប្រទេសចិនផងដែរ ប៉ុន្តែទីក្រុងប៉េកាំងមិនទាន់ទទួលយកទេ៕

    អត្ថបទ៖ លីដា

    Share This Post: