រដ្ឋមន្រ្តីសុខាភិបាលថៃបានសុំការអភ័យទោស ចំពោះពាក្យពេជន៍និយាយជ្រុលមាត់ ដែលថាជនបរទេសមិនព្រមពាក់ម៉ាស់គួរតែដេញចេញពីស្រុកថៃ
រដ្ឋមន្រ្តីសុខាភិបាលថៃលោក Anutin Charnvirakul បានសុំការអភ័យទោស ចំពោះការអត្ថាធិប្បាយរបស់លោកកាលពីម្សិលមិញ ដែលហៅអ្នកទេសចរបរទេសថា «ai farang» ដោយនិយាយថា ពួកគេបរទេសទាំងនោះ «សមតែត្រូវបណ្តេញចេញ» ដោយសារតែពួកគេមិនព្រមពាក់ម៉ាស់ការពារខ្លួន។ រដ្ឋមន្ត្រីរូបនោះក្រោយមកបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយសុំទោសចំពោះការហៅជនបរទេសបែបនោះ ដោយសារថាវាស្ដែងឱ្យឃើញការប្រកាន់ពូជសាសន៍របស់គាត់។ គាត់បានបន្ទោសលើកំហឹងមួយគ្រារបស់គាត់ ដោយពេលនោះគាត់បាននិយាយថា វាជាអាកប្បកិរិយាអាក្រក់ ដែលបង្ហាញដោយជនបរទេសមួយចំនួន។

នៅក្នុងការបង្ហោះហ្វេសប៊ុកនោះគាត់បានសរសេរថា៖ «ខ្ញុំសុំទោសដែលមិនអាចទប់កំហឹងលើជនបរទេសនៅថ្ងៃនេះ។ ខ្ញុំមិនអាចដឹងបានទេថា តើជនបរទេសមកពីណា ឬតើពួកគេបង្កហានិភ័យដល់កម្រិតណា?» លោក Anutin បានឱ្យដឹងថា គាត់រួមទាំងសហការី និងបណ្តាញសារព័ត៌មានបាងកក បានទទួលនូវការឆ្លើយតបមិនល្អពីអ្នកទេសចរស្បែកស ព្រោះនៅពេលដែលពួកគេបានឱ្យម៉ាស់ Free ទៅពួកគេ ពួកអ្នកទេសចរទាំងនោះមិនបានពាក់វានោះទេ។ លោកបន្ថែមថា៖ «យើងរំពឹងថានឹងមានការគោរព និងកិច្ចសហប្រតិបត្តិការ ក្នុងការកាត់បន្ថយការផ្ទុះឡើងនៃវីរុស ដោយមិនមែនទះដៃចេញ ឬមើលមុខយើងក្នុងលក្ខណៈថោកទាបនោះទេ»៕





អត្ថបទ៖ លីដា