ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាកើនដល់ ៩០៤ ខណៈប្រទេសចិនកំពុងកំណត់ផែនការចំណាយ ១០ពាន់លានដុល្លារ

    BY autoadmin February 10, 2020
    ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាកើនដល់ ៩០៤ ខណៈប្រទេសចិនកំពុងកំណត់ផែនការចំណាយ ១០ពាន់លានដុល្លារ

    ប្រទេសចិននឹងត្រូវចំណាយយ៉ាងហោចណាស់ ១០ពាន់ដុល្លារ ដើម្បីគ្រប់គ្រងការផ្ទុះឡើងនៃវីរុសកូរ៉ូណា ខណៈពេលដែលខ្លួនស្នើសុំការផ្គត់ផ្គង់​វេជ្ជ​សា​ស្រ្តពីប្រទេសដទៃទៀត។ ធនាគារកណ្តាលនៅថ្ងៃច័ន្ទនេះនឹងផ្តល់ជំនួយប្រាក់កម្ចីជាលើកដំបូង ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ និងផ្ដល់ការជួយនេះរៀងរាល់សប្តាហ៍ដល់ធនាគារផ្សេងៗក្នុងខែនេះ។ អ្នកជំនាញផ្នែកសុខភាពបានរំពឹងថា ចំនួនអ្នកឆ្លងវីរុសថ្មីនឹងកើនឡើងខ្ពស់បំផុតនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ព្រោះភាពភាពមិនប្រាកដប្រជាចំពោះការឆ្លងរបស់វា ហើយចំនួនស្លាប់ដោយសារវីរុសនេះក៏អាចនឹងមានចំនួនលើសពីជំងឺសារ។

    សម្រាប់ពេលនេះផ្ទាល់អ្នកឆ្លងវីរុសកូរ៉ូណាមានច្រើនជាងអ្នកជំងឺសារ SARS ដោយគិតមកទល់ពេលនេះចំនួនអ្នកឆ្លងវីរុសសរុបកើនឡើងដល់ ៤០,១៩៨ករណី ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ ៩០៤ករណី និងមាន ២,១៥២ករណី បានជាសះស្បើយ។ ចំណែកអង្គការសុខភាពពិភពលោកក៏បានព្រមានរដ្ឋាភិបាលទាំងអស់ឱ្យប្រុងប្រយ័ត្ន និងត្រូវបង្កើនការត្រួតពិនិត្យនៅតាមអាកាសយានដ្ឋានជុំវិញពិភពលោក។ យ៉ាងណាមិញឆ្លើយតបនឹងភាពភ័យខ្លាចទាំងនេះ ប្រទេសមួយចំនួនក៏បានបិទមិនឱ្យទេសចរចិនចូលមកប្រទេសរបស់ពួកគេតែម្ដងក្នុងអំឡុងពេលនេះ៕

    អត្ថបទ៖ លីដា

    Share This Post: