ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វីដេអូបង្ហាញពីមន្ដ្រីចិនចុះប្រមូលអ្នកសង្ស័យមានវីរុសកូរ៉ូណាដល់ក្នុងផ្ទះ

    BY autoadmin February 10, 2020
    វីដេអូបង្ហាញពីមន្ដ្រីចិនចុះប្រមូលអ្នកសង្ស័យមានវីរុសកូរ៉ូណាដល់ក្នុងផ្ទះ

    មកដល់ថ្ងៃច័ន្ទនេះអ្នកឆ្លងវីរុសកូរ៉ូណាមានច្រើនជាង ៤០,០០០ករណី ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ ៩០៤នាក់ និងមាន ២,១៥២ករណី ប៉ុណ្ណោះដែលបានជាសះស្បើយ។ ក្នុងនោះផងដែរដើម្បីទប់ស្កាត់ការរាលដាលកាន់តែខ្លាំងជាងនេះ អាជ្ញាធរនៅក្នុងប្រទេសចិនបានចាត់វិធានការតាមចាប់អ្នកដែលសង្ស័យថាមានផ្ទុកវីរុសនៅតាមផ្ទះ ឬតាមផ្លូវ ក៏ដូចជាអ្នកដែលមិនព្រមពាក់ម៉ាស់ សុទ្ធតែត្រូវចាប់ខ្លួនទាំងអស់។ នៅក្នុងវីដេអូមួយដែលចុះផ្សាយដោយ Daily Mail បានបង្ហាញថា ក្រុមមន្ដ្រីបានអូសអ្នកសង្ស័យថាមានជំងឺទាំងគ្រួសារពីក្នុងផ្ទះរបស់ពួកគេ នៅឯតំបន់ Suzhou ជិតទីក្រុង Shanghai។

    កាលពីសប្តាហ៍មុនរដ្ឋាភិបាលកណ្តាលរបស់ប្រទេសចិនបានបញ្ជាឱ្យទីក្រុងវូហាន ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុស ប្រមូលផ្តុំអ្នកជំងឺដែលសង្ស័យទាំងអស់ក៏ដូចជាអ្នកមានទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេនៅក្នុងជំរុំដាច់ឆ្ងាយមួយ។ ទីក្រុងវូហានមានប្រជាជនរស់នៅប្រហែល ១៤លាននាក់ ប៉ុន្តែគេនៅមិនទាន់ដឹងថា តើនឹងមានមនុស្សប៉ុន្មាននាក់ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក ឬកន្លែងដែលពួកគេនឹងត្រូវសម្រាកនោះទេ។ មន្រ្តីទីក្រុងវូហានឥឡូវនេះក៏កំពុងធ្វើការត្រួតពិនិត្យសុខភាពពីផ្ទះមួយទៅផ្ទះមួយ ដើម្បីស្វែងរកអ្នកដែលសង្ស័យ ហើយដាក់អ្នកទាំងនោះឱ្យនៅដាច់ដោយឡែក។

    ប៉ុន្តែយ៉ាងណាក៏ដោយមិនមែនប្រជាជនទាំងអស់សុទ្ធតែរួមដៃជាមួយមន្ដ្រីនោះទេ អ្នកខ្លះនៅតែមិនព្រមពាក់ម៉ាស់ អ្នកខ្លះលាក់អាការវីរុស ហើយអ្នកខ្លះទៀតទាល់តែដេញចាប់ពេញផ្លូវ ឬតាមចាប់ដល់ផ្ទះដូចអ្នកទោសជាដើម៕

    អត្ថបទ៖ លីដា

    Share This Post: