ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនប្រើរថយន្តបាញ់ថ្នាំសម្លាប់មេរោគពេញដងផ្លូវសាធារណៈ ដើម្បីប្រឆាំងវីរុសកូរ៉ូណា

    BY autoadmin February 10, 2020
    ចិនប្រើរថយន្តបាញ់ថ្នាំសម្លាប់មេរោគពេញដងផ្លូវសាធារណៈ ដើម្បីប្រឆាំងវីរុសកូរ៉ូណា

    ចិន៖ អាជ្ញាធរប្រចាំស្រុក Jiangbei ក្រុង Ningbo ខេត្ត Zhejiang ភាគខាងលិចប្រទេសចិន បានសម្រេចប្រើប្រាស់រថយន្តបាញ់ទឹកមកបាញ់ទឹកថ្នាំសម្លាប់មេរោគពេញដងផ្លូវសាធារណៈ ដើម្បីកាត់បន្ថយការចម្លងមេរោគកូរ៉ូណា ដែលកំពុងតែរាតត្បាតខ្លាំងឡើងៗ។ អជ្ញាធរចិនបានបញ្ជាក់ថា ចំណាត់ការដែលគេប្រើប្រាស់ខាងលើនេះមិនអាចធានាថា គ្មានការចម្លងមេរោគកូរ៉ូណាទៅកាន់ប្រជាពលរដ្ឋបាន ១០០% នោះទេ តែយ៉ាងណាក្តីវាគឺជាចំណែកមួយក្នុងការសម្លាប់មេរោគផ្សេងៗដែលកំពុងតែសាយភាយនៅក្នុងបរិយាកាសរួមទាំងមេរោគកូរ៉ូណាផង។

    អាជ្ញាធរចិនបានបន្តថា ដើម្បីការពារការចម្លងមេរោគកូរ៉ូណាឲ្យបានខ្ពស់នោះគឺប្រជាពលរដ្ឋម្នាក់ៗត្រូវតែយកចិត្តទុកដាក់ចំពោះខ្លួនឯងឲ្យបានខ្ជាប់ខ្ជួនដូចជាពាក់ម៉ាស់រាល់ពេលនៅទីសាធារណៈ សម្អាតដៃឲ្យបានញឹកញាប់ និងផ្អាកការបរិភោគសាច់ឆៅ ឬសាច់សត្វព្រៃជាដើម។ គួរជម្រាបជូនថា គិតមកទល់នឹងពេលនេះចំនួនអ្នកផ្ទុកមេរោគកូរ៉ូណាបានកើនដល់ ៤០​ ៥៥៣ ករណី និងបានសម្លាប់មនុស្ស ៩១០ នាក់នៅជុំវិញពិភពលោក៕

    អត្ថបទ៖ភក្តី

    Share This Post: