ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងបុមបៃរបស់ឥណ្ឌាកំពុងបំពាក់ប្រព័ន្ធស្តុបចរាចរណ៍ថ្មី ដោយស៊ីប្លេកាន់ច្រើន ត្រូវចាំស្តុបកាន់តែយូរ

    BY autoadmin February 10, 2020
    ទីក្រុងបុមបៃរបស់ឥណ្ឌាកំពុងបំពាក់ប្រព័ន្ធស្តុបចរាចរណ៍ថ្មី ដោយស៊ីប្លេកាន់ច្រើន ត្រូវចាំស្តុបកាន់តែយូរ

    ប៉ូលីសនៅក្នុងប្រទេសឥណ្ឌាបានបង្កើតផែនការដ៏ប៉ិនប្រសប់មួយ ដើម្បីកាត់បន្ថយការបំពុលពីសំឡេងស៊ីប្លេនៅពេលមានស្តុបក្រហម ដោយបន្ថែមពេលវេលារង់ចាំភ្លើងបៃតងកាន់តែយូរ។ ធុញទ្រាន់នឹងឡានម៉ូតូដែលចេះតែស៊ីប្លេគ្មានរបៀបខ្លាំងពេក ប៉ូលីសទីក្រុងបុមបៃបានធ្វើតេស្ដប្រព័ន្ធសាកល្បងដោយប្រើឧបករណ៍វាស់សំឡេង (Decibel Meter) ដាក់អមជាមួយភ្លើងស្តុបនានា តាំងតែពីខែវិច្ឆិកា និងខែធ្នូ ចុងឆ្នាំមុនមកម៉្លេះ។ ប្រសិនបើឧបករណ៍នោះវាស់ឃើញដល់កម្រិត ៨៥ ឬលើសនេះ ភ្លើងពណ៌ក្រហមនឹងរត់ថយក្រោយសារដើមវិញ ទោះបីជាវាជិតអស់វិនាទីរង់ចាំក៏ដោយ។

    លោក Pranay Ashok អ្នកនាំពាក្យប៉ូលីសបានប្រាប់ CNN ថា ការធ្វើតេស្ដនេះបានធ្វើឡើងនៅឯចំនុចប្រសព្វសំខាន់ៗមួយចំនួន ក្នុងរយៈពេល ១៥នាទីក្នុងមួយថ្ងៃ។ លោកបាននិយាយថា ការសាកល្បងបន្ថែមទៀតនៅទីតាំងចំនួន១០ នឹងត្រូវអនុវត្តនៅខែក្រោយ។ ប៉ូលីសសង្ឃឹមថា គំនិតនេះនឹងត្រូវបានបញ្ជូនចូលក្នុង «ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ទាំងមូល»។ វីដេអូផ្សព្វផ្សាយទាក់ទងនឹងប្រព័ន្ធភ្លើងស្តុបថ្មីក៏ត្រូវបានបង្ហោះនៅលើ Twitter ផងដែរ ហើយគោលបំណងនៃការអនុវត្តនេះគឺដោយសារបុមបៃត្រូវបានគេដាក់ឈ្មោះថា «រដ្ឋធានីពេញដោយការស៊ីប្លេរបស់ពិភពលោក» (the honking capital of the world) ហើយពួកគេមិនអាចបណ្ដោយឱ្យវាកាន់តែយ៉ាប់យ៉ឺនជាងនេះ៕

    អត្ថបទ៖ លីដា

    Share This Post: