ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅក្នុងប្រទេសចិនកើនលើស ១,០០០នាក់ហើយ

    BY autoadmin February 11, 2020
    អ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅក្នុងប្រទេសចិនកើនលើស ១,០០០នាក់ហើយ

    ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅក្នុងប្រទេសចិន បានកើនឡើងលើស ១,០០០ នាក់ បន្ទាប់ពីខេត្តហ៊ូប៉ីបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ១០៣នាក់ បន្ថែមទៀតកាលពីថ្ងៃចន្ទម្សិលមិញ។ មន្ត្រីចិននិយាយថា ឥឡូវនេះមានករណីដែលត្រូវបានបញ្ជាក់ជិត ៤៣,០០០ ករណី នៅទូទាំងប្រទេសហើយ ១,០១៦ នាក់ បានស្លាប់។ ទូរទស្សន៍រដ្ឋចិនបានរាយការណ៍ថា លោកប្រធានាធិបតី ស៊ី ជីនពីង បានទៅសួរសុខទុក្ខអ្នកឆ្លងវីរុសកូរ៉ូណានៅមន្ទីរពេទ្យក្រុងប៉េកាំងកាលពីថ្ងៃចន្ទ និងបានអំពាវនាវឱ្យមានវិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុសនេះ។

    ចំណែកលោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃចន្ទថា ការរីករាលដាលនៃវីរុសឆ្លងរវាងមនុស្សកំពុងក្លាយជាប្រធានបទក្ដៅ។ ជាក់ស្ដែងយើងបានឃើញថាការរាលដាលឆ្លងពីមនុស្សទៅមនុស្ស ដែលគ្មានប្រវត្តិមកក្រុងវូហាន មានការកើនឡើងដូចគ្នា។ នៅប្រទេសអង់គ្លេសក៏បានប្រកាសថា វីរុសនេះគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ បន្ទាប់ពីបានរាយការណ៍ពីករណីថ្មីចំនួន ៤ កាលពីថ្ងៃច័ន្ទ ដោយនាំឱ្យមានករណីនៅអង់គ្លេស ដែលបានបញ្ជាក់ដល់ ៨នាក់៕

    អត្ថបទ៖ លីដា

    Share This Post: