ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហុងកុងជម្លៀសមនុស្សមួយអគារចេញភ្លាម បន្ទាប់ពីរកឃើញមនុស្ស ២នាក់ នៅទីនោះបានឆ្លងវីរុសកូរ៉ូណា

    BY autoadmin February 11, 2020
    ហុងកុងជម្លៀសមនុស្សមួយអគារចេញភ្លាម បន្ទាប់ពីរកឃើញមនុស្ស ២នាក់ នៅទីនោះបានឆ្លងវីរុសកូរ៉ូណា

    នាព្រឹកថ្ងៃអង្គារទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ទីក្រុងហុងកុងជម្លៀសមនុស្សជាង ១០០នាក់ ចេញពីអគារលំនៅដ្ឋានមួយ ក្នុងសង្កាត់ New Territories បន្ទាប់ពីមនុស្ស ២នាក់ ក្នុងចំណោមពួកគេត្រូវបានគេរកឃើញថាឆ្លងវីរុសកូរ៉ូណា។ នាយកមជ្ឈមណ្ឌលការពារសុខភាពលោកវេជ្ជបណ្ឌិត វ៉ុង កាហ៊ីង (Wong Ka-hing) បានមានប្រសាសន៍ថា ពួកគេមិនច្បាស់ទេថាអាចមានមនុស្សប៉ុន្មាននាក់បានឆ្លងវីរុស ប៉ុន្តែរដ្ឋាភិបាលកំពុងធ្វើការស៊ើបអង្កេតអគារនោះបន្ត។ រហូតមកដល់ពេលនេះហុងកុងមានករណីឆ្លងកើនឡើងចំនួន ៤២ ករណីហើយ។

    លោកវេជ្ជបណ្ឌិត វ៉ុង កាហ៊ីង បាននិយាយថា វាមិនច្បាស់ទេថាតើមានប្រជាជនប៉ុន្មាននាក់នៅក្នុងអាគារ ប៉ុន្តែអ្នកដែលបង្ហាញរោគសញ្ញានឹងត្រូវ ដាក់ឱ្យនៅដាច់ពីគ្នា ដើម្បីជាវិធានការបង្ការជាមុន។ អ្នកឆ្លងទាំង២​ មានម្នាក់ជាស្ត្រីអាយុ ៦២ឆ្នាំ រស់នៅជាន់ទី១០ និងម្នាក់ទៀតជាបុរសម្នាក់ ដែលរស់នៅជាន់បន្ទាប់ ហើយគាត់ក៏ជាអ្នកត្រូវបានគេធ្វើតេស្ដរកឃើញមុនគេផងដែរ។ The Standard បានរាយការណ៍នៅលើគេហទំព័ររបស់ខ្លួនថា ខណៈពេលនេះអ្នករស់នៅក្នុងអគារកម្ពស់ ៣៥ជាន់ទាំងអស់ ក្នុងតំបន់បន្ទប់ជួល Cheung Hong Estate ត្រូវបានបញ្ជូនទៅតាមដានដាច់ដោយឡែកទាំងអស់៕

    អត្ថបទ៖ លីដា

    Share This Post: