ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទាហានថៃដែលបានបាញ់សម្លាប់មនុស្ស ៣០នាក់ នៅក្រុង Nakhon Ratchasima កាន់កាប់កាំភ្លើងក្នុងដៃ ៥ដើម

    BY autoadmin February 11, 2020
    ទាហានថៃដែលបានបាញ់សម្លាប់មនុស្ស ៣០នាក់ នៅក្រុង Nakhon Ratchasima កាន់កាប់កាំភ្លើងក្នុងដៃ ៥ដើម

    ថៃ៖ អគ្គមេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍ Apirat Kongsompong បានប្រាប់សន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃអង្គារនេះថា ខ្មាន់កាំភ្លើង Jakrapanth Thomma ដែលបានបាញ់សម្លាប់មនុស្ស ៣០នាក់ អំឡុងពេលបាញ់ប្រហារនៅក្នុងទីក្រុងនគររាជសីមា ឬខូរ៉ាត (Nakhon Ratchasima) កាលពីចុងសប្តាហ៍កន្លងទៅ មានកាន់កាប់កាំភ្លើងដែលបានចុះបញ្ជីស្របច្បាប់ចំនួន ៥ ក្នុងនោះរួមមាន កាំភ្លើងដៃ (pistol) ៣ដើម, កាំភ្លើងវែង (rifle) ១ដើម និងកាំភ្លើងខ្លី (shotgun) ១ដើម។ កាំភ្លើងទាំង ៥ដើម ត្រូវបានទិញក្រោមកម្មវិធីលក់អាវុធ (welfare gun) របស់កងទ័ព។

    លោកឧត្តមសេនីយ៍បានបន្ថែមដែរថា កម្មវិធីនេះគួរកាត់ចោលវិញ ដោយសារវាគ្មានហេតុផលអ្វីត្រូវឱ្យទាហានមានអាវុធផ្ទាល់ខ្លួនឡើយ ព្រោះថានៅពេលបម្រើការងារនឹងមានកាំភ្លើងឱ្យកាន់ស្រាប់ហើយ។ ម៉្យាងទៀតការទិញកាំភ្លើងដោយមន្រ្តីកងទ័ព ត្រូវតែមានការត្រួតពិនិត្យតឹងរឹងជាងមុន ហើយការអនុញ្ញាតឱ្យកាន់កាប់កាំភ្លើងផ្ទាល់ខ្លួន ត្រូវតែផ្តល់ឱ្យដោយឧត្តមសេនីយកងទ័ព មិនមែនត្រឹមជាវរសេនីយ៍ឯកទេ។ កម្មវិធីលក់អាវុធត្រូវបានអនុវត្តយ៉ាងទូលំទូលាយដោយភ្នាក់ងារអនុវត្តច្បាប់ និងកងកម្លាំងប្រដាប់អាវុធទាំងបីក្នុងប្រទេសថៃ ដើម្បីឱ្យបុគ្គលិករបស់ពួកគេទិញអាវុធដោយមិនគិតពន្ធ ហើយដែលជាទូទៅមានកម្រិតទាបជាងតម្លៃទីផ្សារពាក់កណ្តាល។ ទាំងនេះវាអាចពន្យល់យើងបានថា ហេតុអ្វី Jakrapanth Thomma អាចមានលទ្ធភាពទិញកាំភ្លើង ៥ដើម៕

    អត្ថបទ៖ លីដា

    Share This Post: