ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO បានដាក់ឈ្មោះថ្មីឱ្យវីរុសកូរ៉ូណាថា​ COVID-19 ដើម្បីកុំឱ្យមានការយល់ច្រឡំ និងមានការរើសអើង

    BY autoadmin February 12, 2020
    WHO បានដាក់ឈ្មោះថ្មីឱ្យវីរុសកូរ៉ូណាថា​ COVID-19 ដើម្បីកុំឱ្យមានការយល់ច្រឡំ និងមានការរើសអើង

    អង្គការសុខភាពពិភពលោកនិយាយថា ជំងឺដែលបណ្តាលមកពីមេរោគកូរ៉ូណាថ្មី ត្រូវបានគេដាក់ឈ្មោះថា COVID-19 ។ ឈ្មោះនេះត្រូវបានដកស្រង់ចេញពីពាក្យកូរ៉ូណា វីរុស និងជំងឺ ហើយលេខយោងទៅលើឆ្នាំដែលវាលេចចេញមក។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារថា WHO ចាំបាច់ត្រូវរកឈ្មោះថ្មី ដែលមិនសំដៅទៅលើទីតាំងភូមិសាស្ត្រ សត្វ បុគ្គល ឬក្រុមមនុស្សនោះទេ ដើម្បីជៀសឱ្យបានពីកាលយល់ច្រឡំ និងការរើសអើង។ ជាឧទាហរណ៍គឺ H1N1 យើងហៅទូទៅថា «ផ្ដាសាយជ្រូក» ទាំងដែលការពិតវាឆ្លងលើមនុស្សជាជាងឆ្លងលើជ្រូក ហើយវាធ្វើឱ្យឧស្សាហកម្មសាច់ជ្រូកបានចុះដុនដាប។

    លោក Tedros Adhanom Ghebreyesus មានប្រសាសន៍ថា មានឈ្មោះសម្រាប់វីរុសណាមួយគឺសំខាន់ ដើម្បីការពារការប្រើឈ្មោះផ្សេងទៀត ដែលអាចមិនត្រឹមត្រូវ ឬធ្វើឱ្យមានការមាក់ងាយ។ កន្លងមកមានប្រព័ន្ធផ្សព្វផ្សាយបស្ចិមប្រទេសមួយចំនួន បានបានហៅកូរ៉ូណាថា «វីរុសអ៊ូហាន» នៅក្នុងរបាយការណ៍របស់ពួកគេ ក៏ព្រោះតែទីក្រុងនោះគឺជាចំណុចកណ្តាលនៃការផ្ទុះឡើង។ នៅក្នុងការប្រជុំជាអន្តរជាតិទីក្រុងហ្សឺណែវ អ្នកជំនាញប្រហែល ៤០០នាក់ បានចាប់ផ្តើមការប្រជុំរយៈពេល ២ថ្ងៃ ដើម្បីពិភាក្សាពីវិធីដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ខណៈពួកគេមួយចំនួនចូលរួមតាមបណ្ដាញអ៊ីនធឺណេត។ ពួកគេមានគោលបំណងដើម្បីបង្កើតផែនការ ដើម្បីបង្កើតការព្យាបាលប្រកបដោយប្រសិទ្ធភាព និងបង្កើតវ៉ាក់សាំងឱ្យបានឆាប់រហ័ស៕

    អត្ថបទ៖ លីដា

    Share This Post: