ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំនាញផ្នែកវេជ្ជសាស្ត្រនៅហុងកុងព្រមានថា វីរុសកូរ៉ូណាអាចសម្លាប់មនុស្សដល់៤៥លាននាក់ជុំវិញពិភពលោក ប្រសិនបើគ្មានវិធីទប់ស្កាត់វាទេនោះ

    BY autoadmin February 12, 2020
    អ្នកជំនាញផ្នែកវេជ្ជសាស្ត្រនៅហុងកុងព្រមានថា វីរុសកូរ៉ូណាអាចសម្លាប់មនុស្សដល់៤៥លាននាក់ជុំវិញពិភពលោក ប្រសិនបើគ្មានវិធីទប់ស្កាត់វាទេនោះ

    ហុងកុង៖ យោងតាមការចុះផ្សាយពីសារព័ត៌មាន Dailymail បានឲ្យដឹងថា លោកវេជ្ជបណ្ឌិត Gabriel Leung ដែលជាអ្នកជំនាញផ្នែកវេជ្ជសាស្ត្រប្រចាំទីក្រុងហុងកុងបានព្រមានថា មេរោគកូរ៉ូណាអាចសម្លាប់មនុស្សរហូតដល់ ៤៥ លាននាក់ និងចម្លងទៅមនុស្សប្រមាណជា ៦០% នៃចំនួនប្រជាជនសរុបនៅជុំវិញពិភពលោក ប្រសិនបើមេរោគមួយនេះនៅតែបន្តការរាតត្បាតដូចពេលបច្ចុប្បន្ននេះហើយគេនៅតែគ្មានវ៉ាក់សាំងសម្រាប់ការពារមេរោគ។ លោកវេជ្ជបណ្ឌិត Gabriel Leung បានពន្យល់ថា សេចក្តីសន្និដ្ឋានខាងលើនេះត្រូវបានធ្វើឡើងដោយផ្អែកលើការគណនាជាមធ្យមចំពោះចំនួនអ្នកផ្ទុកមេរោគ ចំនួនអ្នកស្លាប់ជាក់ស្តែង ល្បឿននៃការចម្លង និងប្រសិទ្ធភាពនៃការចម្លងមេរោគជាដើម។

    ផ្អែកលើការគណនានេះគេបានរកឃើញថា អ្នកផ្ទុកមេរោគម្នាក់អាចចម្លង ទៅកាន់មនុស្សជាមធ្យម ២,៥ នាក់ ដែលសក្តានុពលក្នុងការចម្លងមេរោគរួមទៅកាន់មនុស្សជុំវិញពិភពលោកគឺមានចន្លោះពី ៦០-៨០ % ឯណោះ។ បច្ចុប្បន្នពិភពលោកមានប្រជាជនសរុបចំនួនជាង ៧ពាន់លាននាក់ (៧ ៥៧៧ ១៣០ ៤០០ នាក់) ហើយ ៦០% នៃចំនួនប្រជាពលរដ្ឋសរុបដែលអាចប្រឈមនឹងការឆ្លងមេមរោគនោះគឺប្រហែលជាជាង ៤ ពាន់លាននាក់ (៤ ៥៤៦ ២៧៨ ២៤០ នាក់) ក្នុងនោះអាត្រាអ្នកស្លាប់អាចមានដល់ ៤៥ លានលាននាក់។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះចំនួនអ្នកឆ្លងមេរោគកូរ៉ូណាបានកើនដល់ ៤៣ ១១២​ នាក់ និងចំនួនអ្នកស្លាប់កើនដល់ចំនួន ១ ០១៨ នាក់នៅជុំវិញពិភពលោក ក្នុងនោះមានចំនួន ៤២ ៦៤៨ ករណីឆ្លង និង ១ ០០៦​ករណីស្លាប់បានកើតមាននៅក្នុងប្រទេសចិន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post: