ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វីរុសកូរ៉ូណា COVID-19 ពេលនេះសម្លាប់មនុស្សសរុប ១,១១៣នាក់ ហើយចំនួនអ្នកឆ្លងកើនដល់ជាង ៤៤,៦០០ករណី

    BY autoadmin February 12, 2020
    វីរុសកូរ៉ូណា COVID-19 ពេលនេះសម្លាប់មនុស្សសរុប ១,១១៣នាក់ ហើយចំនួនអ្នកឆ្លងកើនដល់ជាង ៤៤,៦០០ករណី

    មន្ត្រីចិនកំពុងចាត់វិធានការថ្មីៗ ដើម្បីព្យាយាមបញ្ឈប់ការរីករាលដាលនៃវីរុសកូរ៉ូណា COVID-19 ។ គិតមកដល់ពេលនេះវីរុសបានសម្លាប់មនុស្ស ១,១១៣នាក់ និងអ្នកឆ្លងជំងឺកើនដល់ ៤៤,៦៥៣នាក់ នៅចិនដីគោក។ អាជីវកម្មនៅចិនកំពុងព្យាយាមបើកដំណើរឡើងវិញ បន្ទាប់ពីឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ប៉ុន្តែយ៉ាងណាវាមានការលំបាកខ្លាំងណាស់។ ក្នុងពេលជាមួយគ្នានេះដែរទីក្រុងចំនួនពីរនៅភាគខាងត្បូងប្រទេសចិន កំពុងព្យាយាមដោះស្រាយបញ្ហា ដោយរួមទាំងការរឹបអូសយកដីឯកជនផងដែរ។ វាមិនច្បាស់ទេថាតើដីនេះគេយកមកធ្វើអ្វី ប៉ុន្តែសេចក្តីថ្លែងការណ៍បានបង្ហាញថា វានឹងធ្វើឡើងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបង្ការនេះ។

    នៅខាងក្រៅប្រទេសចិនដីគោក វីរុសនេះក៏បានឆ្លងដល់មនុស្សចំនួន ៥១៦នាក់ ចេញពីក្នុងប្រទេស និងដែនដីជិត ៣០។ មនុស្សពីរនាក់បានស្លាប់នៅក្រៅប្រទេសចិន ដោយម្នាក់នៅហ្វីលីពីន និងម្នាក់នៅហុងកុង។ នៅហុងកុងចំនួននៃការឆ្លងបានកើនឡើងដល់ ៤៩នាក់ កាលពីថ្ងៃអង្គារ ដែលធ្វើឱ្យមន្រ្តីត្រូវជម្រុញឱ្យប្រជាជនជៀសវាងពីហ្វូងមនុស្ស។ ទន្ទឹមនឹងនេះអង្គការសុខភាពពិភពលោកឥឡូវនេះ បានដាក់ឈ្មោះវីរុសថា COVID-19 ដោយសារព្រួយបារម្ភថា ការពណ៌នាក្រៅផ្លូវការអាចធ្វើឱ្យមនុស្សយល់ច្រឡំ និងមានការរើសអើង៕

    អត្ថបទ៖ លីដា

    Share This Post: