ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ សរសើរពីប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ចិន បើនិយាយអំពីទោសប្រហារជីវិតលើអ្នកទោសជួញដូរគ្រឿងញៀន

    BY autoadmin February 12, 2020
    លោក ដូណាល់ ត្រាំ សរសើរពីប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ចិន បើនិយាយអំពីទោសប្រហារជីវិតលើអ្នកទោសជួញដូរគ្រឿងញៀន

    នៅឯកិច្ចប្រជុំមួយក្នុងសេតវិមានកាលពីថ្ងៃច័ន្ទ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានពិភាក្សាអំពីប្រព័ន្ធយុត្តិធម៌នៅចិន និងបានសរសើរទៅលើរបៀបដែលប្រទេសនេះ បានឆ្លើយតបភ្លាមៗចំពោះការជួញដូរគ្រឿងញៀន។ ថ្លែងនៅពេលត្រូវបានគេសួរអំពីលំហូរថ្នាំ fentanyl (ហ្វេតានីល) ចេញពីចិនចូលក្នុងសហរដ្ឋអាមេរិក លោកប្រធានបាននិយាយថា ចិនអាចដោះស្រាយបញ្ហាថ្នាំញៀនបានឆាប់រហ័ស ហើយទណ្ឌកម្មសម្រាប់ការជួញដូរគ្រឿងញៀនគឺធ្ងន់ធ្ងរ។ គ្រប់គ្នាដឹងច្បាស់ណាស់ថា ធ្ងន់ធ្ងរសម្រាប់ច្បាប់ក្នងប្រទេសចិនគឺជាអ្វី នោះគឺ «ការប្រហារជីវិត»។

    លោកនិយាយថា វាគួរឱ្យចាប់អារម្មណ៍ណាស់ ដែលនៅសិង្ហបុរីមានបញ្ហាគ្រឿងញៀនបន្តិចបន្តួច ហើយនៅប្រទេសចិនកាន់តែមានតិចតួច។ ពោលគឺប្រទេសដែលមានច្បាប់ប្រហារជីវិតលើគ្រឿងញៀន មិនមានបញ្ហារឿងគ្រឿងញៀននោះទេ។ ប្រធានាធិបតីរូបនេះបានថ្លែងថា លោកមិនដឹងថាអាមេរិកអាចត្រៀមខ្លួនក្នុងការទទួលយកច្បាប់នេះនោះទេ ប៉ុន្តែលោកចង់ឱ្យមើលទៅប្រទេសដែលមានច្បាប់ប្រហារជីវិត ជាក់ស្ដែងដូចជាប្រទេសចិនជាគំរូ។

    គួរឱ្យដឹងដែរថា នៅប្រទេសចិនការចាប់អ្នកប្រើ ឬជួញដូរគ្រឿងញៀន មិនត្រូវបានប្រកាសជាមុននោះទេ។ ក្រុមមន្ដ្រីនឹងចុះទៅតាមបាររាត្រី និងក្លឹបកម្សាន្តផ្សេងៗ ហើយទាមទារឱ្យមានការពិនិត្យទឹកនោម ឈាម ឬឫសសក់ ភ្លាមៗតែម្ដង។ ប៉ុន្តែយ៉ាងណាក៏ដោយ ថ្វីបើលោក ត្រាំ ឧស្សាហ៍និយាយពីរឿងគ្រឿញៀន និងចង់ឱ្យមានការកាត់ទោសតឹងរឹង វានៅតែមិនអាចផ្លាស់ប្ដូរការពិតដែលថា វិធីទាំងនេះមិនអាចមានប្រសិទ្ធភាពទាំងអស់ ឬគ្រប់ពេលនោះទេ៕

    អត្ថបទ៖ លីដា

    Share This Post: