អន្តរជាតិ

ការពិតនៅពីក្រោយរូបភាព ដែលមានគេប្រើសោមអនាម័យចុចប៊ូតុងដណ្ដើរយន្ត ព្រោះវីរុសកូរ៉ូណា COVID-19

BY
autoadmin
February 14, 2020

បន្ទាប់ពីអង្គការសុខភាពពិភពលោកសម្រេចដាក់ឈ្មោះផ្លូវការឲ្យជំងឺរលាកផ្លូវដង្ហើមប្រទេសថ្មីបង្កឡើងដោយមេរោគកូរ៉ូណាដោយហៅថា “COVID-19”នោះ ស្រាប់តែនៅក្នុងបណ្តាញសង្គម Facebook បានលេចឡើងនូវរូបភាពជាច្រើនបង្ហាញថា មានអ្នកយកស្រោមអនាម័យមកពាក់លើម្រាមដៃពេលចុចប៊ូតុងក្នុងជណ្ដើរយន្ត ដើម្បីការពារខ្លួនពីការចម្លងមេរោគដ៏កាចសាហាវមួយនេះ។ ក្រោយបានប្រទះឃើញរូបភាពដ៏ហួសចិត្តនេះក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបាននាំគ្នាសើច និងបញ្ចេញមតិផ្សេងៗគ្នាជុំវិញករណីដ៏កម្រមួយនេះ។

អ្នកខ្លះបាននិយាយថា ប្រសិនបើចាំបាច់ត្រូវធ្វើដូចនេះមែន ស្រោមអនាម័យប្រាកដជាឡើងថ្លៃដូចម៉ាស់ជាមិនខាន។ អ្នកខ្លះវិញបានចោទសួរថា តើពិតជាចាំបាច់ធ្វើដូចនេះមែន ឬវាគ្រាន់តែជារូបភាពដែលគេបង្កើតឡើងដើម្បីលេងសើច? បើយោងតាមសារព័ត៌មាន Todayonline របស់សិង្ហបុរីបានបញ្ជាក់ថា រូបភាពទាំងនោះគឺគ្រាន់តែជារូបភាពគេបង្កើតឡើងដើម្បីលេងសើចតែប៉ុណ្ណោះ ហើយអ្នកបង្កើតរូបភាពទាំងនោះគឺជាក្រុមហ៊ុនស្រោមអនាម័យ Durex ប្រចាំនៅក្នុងប្រទេសសិង្ហបុរីតែម្តង។ សូមបញ្ជាក់ថា Durex គឺជាក្រុមហ៊ុនផលិតស្រោមអនាម័យក៏ល្បីមួយនៅលើពិភពលោក ហើយការិយាល័យកណ្តាលរបស់ក្រុមហ៊ុនមួយនេះមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស៕

អត្ថបទ៖ ភក្តី
ប្រភព៖ todayonline

Share This Post: