ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អគ្គនាយកអង្គការសុខភាពពិភពលោក អរគុណប្រទេសកម្ពុជាដែលព្រមទទួលនាវាទេសចរណ៍ Westerdam ក្រោយនាវានេះត្រូវដែនកោះ និងប្រទេសចំនួន ៥ មិនឱ្យចូលចត

    BY autoadmin February 13, 2020
    អគ្គនាយកអង្គការសុខភាពពិភពលោក អរគុណប្រទេសកម្ពុជាដែលព្រមទទួលនាវាទេសចរណ៍ Westerdam ក្រោយនាវានេះត្រូវដែនកោះ និងប្រទេសចំនួន ៥ មិនឱ្យចូលចត

    បន្ទាប់ពីទទួលបានដំណឹងថា ប្រទេសកម្ពុជាព្រមទទួលស្វាគមន៍នាវាទេសចរណ៍ Westerdam ដែលមានអ្នកដំណើរ និងនាវិកលើនាវា សរុបទាំងអស់ជាង ២,០០០នាក់ ឱ្យចូលចតនៅឯកំពង់ផែ​ខេត្ត​ព្រះ​សីហនុរួចហើយនោះ ថ្នាក់ដឹកនាំរបស់អង្គការសុខភាពពិភពលោក (World Health Organization) ​មានសេចក្ដីអំណរយ៉ាងខ្លាំង ចំពោះទឹកចិត្តរបស់ប្រទេសកម្ពុជា និងថ្នាក់ដឹកនាំប្រទេសកម្ពុជា ហើយថែមទាំងសរសេរសារអរគុណនៅក្នុងបណ្ដាញ Twitter មកកាន់ប្រទេសកម្ពុជាផងដែរ។

    អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានសរសេរនៅលើគណនីផ្លូវការផ្ទាល់ខ្លួនរបស់គាត់ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកម្ពុជា & នាយករដ្ឋមន្រ្តី ហ៊ុន សែន (@hunsencambodia) ដែលបានបើកផ្លូវឱ្យនាវា Westerdam Cruise ចូលចតនៅក្រុងព្រះសីហនុឆាប់ៗនេះ។ នេះជាសកម្មភាពស្វាគមន៍ដោយសាមគ្គីភាព នៅគ្រាមួយដែលពិភពលោកមានឱកាសអាចបញ្ឈប់វីរុស #COVID19 និងចៀសវាងនូវការមាក់ងាយ និងការភ័យខ្លាច»។

    គួរឱ្យដឹងដែរថា មុនពេលដែល Westerdam Cruise ត្រូវបានអនុញ្ញាតឱ្យចូលមកកម្ពុជា មានប្រទេស និងដែនកោះចំនួន ៥ បានបដិសេធមិនឱ្យចូលចតនោះទេ ក្នុងនោះរួមមាន៖ តៃវ៉ាន់ ហ្វីលីពីន កូរ៉េខាងត្បូង កោះហ្គាំ និងចុងក្រោយគឺប្រទេសថៃ៕

    អត្ថបទ៖ លីដា

    Share This Post: