ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចោរសម័យវីរុសកូរ៉ូណា​ COVID-19! បុរសម្នាក់ត្រូវចោរលួចវាយបំបែកកញ្ចក់ឡាន ដើម្បីលួចយកម៉ាស់ N95

    BY autoadmin February 13, 2020
    ចោរសម័យវីរុសកូរ៉ូណា​ COVID-19! បុរសម្នាក់ត្រូវចោរលួចវាយបំបែកកញ្ចក់ឡាន ដើម្បីលួចយកម៉ាស់ N95

    ហុងកុង៖ បន្ទាប់ពីមានការរីករាលដាលនៃវីរុសរាតត្បាតថ្មី នៅហុងកុងកំពុងមានការខ្វះខាតម៉ាស់សម្រាប់លក់នៅលើទីផ្សារ ហើយកន្លែងខ្លះម៉ាស់មានតម្លៃជាងមាសទៅទៀត។ ជាក់ស្តែងថ្មីៗនេះមានករណីប្លែកៗជាច្រើនទាក់ទងនឹងម៉ាស់ ហើយសម្រាប់ករណីនៅទីក្រុងហុងកុងនេះវិញ គឺជនរងគ្រោះត្រូវបានចោរវាយបំបែកបង្អួចរថយន្ត ដើម្បីលួចយកម៉ាស់ N95 ចំនួន ៨ប្រអប់ ចេញពីកៅអីក្រោយរបស់រថយន្ត។

    យោងតាមកាសែត SinChew Daily ឱ្យដឹងថា ប៉ូលីសហុងកុងកាលពីម្សិលមិញ បានទទួលបណ្ដឹងពីបុរសអាយុ ៥៣ឆ្នាំម្នាក់ ឈ្មោះ Liao Nan ដោយគាត់បានអះអាងថា បង្អួចរថយន្តដែលលោកចតនៅផ្លូវ Xincheng ក្នុងសង្កាត់ Sheung Shui ត្រូវបានបែកខ្ទេច។ គាត់បានប្រាប់ថា ម៉ាស់ N95 របស់កាត់ចំនួន ៨ប្រអប់ បានបាត់ពីក្នុងឡាន។ គាត់សង្ស័យថាឡានគាត់បែកកញ្ចក់នេះ ព្រោះមានអ្នកវាយបំបែកដើម្បីលួចយកម៉ាស់។ បន្ទាប់ពីទទួលពាក្យបណ្ដឹងរួច ប៉ូលីសហុងកុងបានចាប់ខ្លួនបុរសអាយុ ៣៣ឆ្នាំម្នាក់ ពាក់ព័ន្ធនឹងករណីនេះ។ នៅពេលនេះមិនទាន់ច្បាស់ថា តើគាត់ជាអ្នកប្រព្រឹត្តិបទល្មើសនេះ ឬគាត់មានអ្នកសមគំនិតពាក់ព័ន្ធនោះទេ៕

    អត្ថបទ៖ លីដា

    Share This Post: