ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វេជ្ជបណ្ឌិតចិនម្នាក់ខំប្រឹងជួយជនរងគ្រោះដោយមេរោគ Covid-19 រហូតដល់អស់កម្លាំងស្លាប់ខ្លួនឯង

    BY autoadmin February 13, 2020
    វេជ្ជបណ្ឌិតចិនម្នាក់ខំប្រឹងជួយជនរងគ្រោះដោយមេរោគ Covid-19 រហូតដល់អស់កម្លាំងស្លាប់ខ្លួនឯង

    ចិន៖ វេជ្ជបណ្ឌិតចិនម្នាក់ត្រូវបានអាជ្ញាធរ និងក្រុមប្រជាពលរដ្ឋចិនហៅថាជា “វីរនារី” និងជាមនុស្សគួរឲ្យគោរពបំផុត ក្រោយរូបគាត់បានស្លាប់បាត់បង់ជីវិតនៅក្នុងបុព្វហេតុជួយជនរងគ្រោះដោយមេរោគ Covid-19។ វេជ្ជបណ្ឌិតដែលបានពលីជីវិតរូបនេះមានឈ្មោះថា Xu Hui ភេទស្រី អាយុ ៥១ ឆ្នាំ មានតួនាទីជាអនុប្រធានមន្ទីរពេទ្យណានជីងដែលជាមន្ទីរពេទ្យប្រើប្រាស់ឱសថបុរាណសម្រាប់ព្យាបាលអ្នកជំងឺ។ នៅក្នុងអំឡុងពេលដែលមេរោគ Covid-19 បានផ្ទុះឡើងខ្លាំងនៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ គេបានសង្កេតឃើញថាលោកស្រីវេជ្ជបណ្ឌិត Xu Hui បានខិតខំជួយព្យាបាលអ្នកជំងឺយ៉ាងសកម្មបំផុត ដោយរូបគាត់មិនដែលបានសម្រាកគ្រប់គ្រាន់នោះទេក្នុងមួយថ្ងៃៗ។

    ភាពមមាញឹក និងគ្មានពេលសម្រាក់នេះបន្តកើតមានចំពោះលោកស្រីវេជ្ជបណ្ឌិត Xu Hui ១៨ថ្ងៃជាប់គ្នា ហើយទីបំផុតទៅគាត់ក៏បានស្លាប់បាត់បង់ជីវិតព្រោះតែបានធ្វើការងារច្រើនលើសកម្លាំងហួសហេតុពេក តែមិនមែនស្លាប់ដោយមេរោគនោះទេ។ អាជ្ញាធរចិនបានឲ្យដឹងថា គេមិនបានបង្ខំឲ្យលោកស្រីធ្វើការងារលើសកម្លាំងដូចនេះទេ តែព្រោះឧត្តមគតិនិងឆន្ទៈដ៏ខ្ពស់របស់គាត់ក្នុងការជួយសង្គ្រោះជនរងគ្រោះ ទើបគាត់ខំប្រឹងធ្វើការងាររហូតដល់មានគ្រោះថ្នាក់ដល់ជីវិតខ្លួនឯងតែម្តង៕

    អត្ថបទ៖ ភក្តី

    Share This Post: