បុរសចំណាស់ម្នាក់គំរាមដុតសម្លាប់ខ្លួន ក្រោយអាជ្ញាធរចិនមិនអនុញ្ញាតឲ្យគាត់រៀបចំកម្មពិធីខួបកំណើតទ្រង់ទ្រាយធំ ព្រោះខ្លាចឆ្លងមេរោគ COVID-19
- BY
- autoadmin
- February 14, 2020
ចិន៖ បុរសម្នាក់បានគំរាមដុតសម្លាប់ខ្លួនឯង ក្រោយអាជ្ញាធរចិនបានបដិសេដមិនឲ្យគាត់រៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំ ក្នុងគោលបំណង់ទប់ស្កាត់ឱកាសនៃការចម្លងមេរោគ COVID-19។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Chongqing ភាគខាងត្បូងប្រទេសចិន។ បុរសដែលបានគំរាមដុតសម្លាប់ខ្លួនឯងនេះមានឈ្មោះថា Wang មានអាយុ៥៩ឆ្នាំ។ តាមរយៈសារព័ត៌មាន Shanghai បានចុះផ្សាយថា លោក Wang គ្រោងនឹងរៀបចំកម្មពិធីខួបកំណើតនៅក្នុងថ្ងៃទី ២៨ ខែមករាកន្លងទៅនេះ និងគ្រោងអញ្ជើញភ្ញៀវចំនួន ១០តុ ឬស្មើនឹង ១០០ នាក់។
តែយ៉ាងណាក្តី អាជ្ញាធរចិនបានហាមឃាត់មិនឲ្យលោក Wang រៀបចំការជួបជុំទ្រង់ទ្រាយធំដូចនេះឡើយ ព្រោះគេខ្លាចមានករណីរាតត្បាតមេរោគ COVID-19។ បើទោះជាអាជ្ញាធរមានការបកស្រាយអំពីហេតុផលដូចខាងលើក្តី តែលោក Wang នៅតែមិនសប្បាយចិត្ត ហើយខឹងនឹងចំណាត់ការរបស់អាជ្ញាធរយ៉ាងខ្លាំងទៀតផង។ កំហឹងនេះបានជំរុញឲ្យលោក Wang យកផាវជាច្រើនខ្សែមកពាក់លើទ្រូងនិ ងចង្កេះហើយដៃមានកាន់ដបសាំងនិងដែកកេះទៀតផង ហើយគាត់បានគំរាមថា គាត់នឹងដុតសម្លាប់ខ្លួនឯងបើអាជ្ញាធរមិនព្រមឲ្យគាត់រៀបចំពិធីខួបកំណើត។ ចុងក្រោយអាជ្ញាធរនៅតែមិនយល់ព្រមតាមសំណើររបស់លោក Wang ហើយរូបគាត់ត្រូវបានប៉ូលិសចាប់ខ្លួននិងសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នមួយរយៈសិន៕
អត្ថបទ៖ ភក្តី
- Share This Post: