ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមបើកការតាមដានមនុស្សជាង ១០,០០០នាក់ ក្នុងតំបន់ជាយក្រុងមួយ ជុំវិញករណីវីរុសកូរ៉ូណា COVID-19

    BY autoadmin February 13, 2020
    វៀតណាមបើកការតាមដានមនុស្សជាង ១០,០០០នាក់ ក្នុងតំបន់ជាយក្រុងមួយ ជុំវិញករណីវីរុសកូរ៉ូណា COVID-19

    តំបន់ជាយក្រុងមួយដែលមានប្រជាជន ១០,០០០នាក់ នៅជិតទីក្រុងហាណូយ ប្រទេសវៀតណាម ត្រូវបានគេដាក់តាមដានដោយឡែករយៈពេល ២០ថ្ងៃ បន្ទាប់ពីមនុស្ស ៦នាក់ នៅទីនោះត្រូវបានបញ្ជាក់ថា បានឆ្លងវីរុសកូរ៉ូណា COVID-19 នេះ។ ប្រជាជននៅតំបន់ Son Loi ចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ជាយទីក្រុងហាណូយ ត្រូវបានគេបើកការពិនិត្យតាមដាន (quarantine) កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈនេះ។ តំបន់នេះមានភូមិជាច្រើន ដែលស្មើនឹងប្រជាជនសរុបចំនួន ១០,០០០នាក់។

    នេះគឺជាការដាក់ដាច់ដោយឡែកពីគ្នាដំបូងគេបង្អស់នៅក្រៅប្រទេសចិន ចាប់តាំងពីវីរុសនេះត្រូវបានគេរកឃើញកាលពីខែធ្នូ។ ពោលគឺត្រឹមថ្ងៃទី១៣ ខែកុម្ភះនេះតទៅ វៀតណាមនឹងអនុវត្តការដាក់ឱ្យនៅដាច់ដោយឡែក មិនឱ្យមានការចេញចូលផ្ដេសផ្ដាស់នៅ Son Loi ។ បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលវៀតណាម ពួកគេនឹងធ្វើការបិទទ្វារនៅទីនោះដើម្បីពិនិត្យរយៈពេល ២០ថ្ងៃ៕

    អត្ថបទ៖ លីដា

    Share This Post: