អន្តរជាតិ

កូរ៉េខាងជើងប្រហារជីវិតមន្ត្រីម្នាក់ ដែលចចេសចេញទៅទីសាធារណៈក្នុងអំឡុងពេលគេដាក់ឲ្យគាត់រស់នៅដាច់ដោយឡែកមួយរយៈ ដើម្បីពិនិត្យរកមេរោគ COVID-19

BY
autoadmin
February 14, 2020

កូរ៉េខាងជើង៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Dailymail បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងជើង បានសម្រេចប្រហារជីវិតមន្ត្រីផ្នែកពាណិជ្ជកម្មរបស់ខ្លួនម្នាក់ ក្រោយមន្ត្រីរូបនោះបានចេញទៅកន្លែងងូតទឹកសាធារណៈក្នុងអំឡុងពេលដែលរូបគាត់ត្រូវបានគេដាក់ឲ្យរស់នៅដាច់ដោយឡែកមួយរយៈសិន ដើម្បីពិនិត្យរកមេរោគ COVID-19។ ប្រភពព័ត៌មានដដែលបានបន្ថែមទៀតថា កាលពីពេលកន្លងទៅនេះមានមន្រ្តីផ្នែកពាណិជ្ជកម្មកូរ៉េខាងត្បូងជាច្រើនរូបបានទៅបំពេញទស្សនៈកិច្ចនៅក្នុងប្រទេសចិន ស្របពេលដែលចិនកំពុងផ្ទុះនូវការរាតត្បាតមេរោគ COVID-19។

ក្រោយត្រលប់មកពីប្រទេសចិនវិញ មន្ត្រីផ្នែកពាណិជ្ជកម្មទាំងនោះត្រូវបានគេទុកឲ្យរស់នៅដាច់ដោយឡែកមួយរយៈសិន ដើម្បីពិនិត្យ និងតាមដានសុខភាពរបស់ពួកគាត់ ព្រោះគេខ្លាចពួកគាត់មានបានឆ្លងនូវមេរោគ COVID-19។ យ៉ាងណាក្តី ស្រាប់តែមានមន្ត្រីម្នាក់មិនព្រមធ្វើតាមការណែនាំនេះឡើយ ពោលគឺគេបានប្រទះឃើញរូបគាត់ទៅងូតទឹកនៅកន្លែងសាធារណៈជាមួយមនុស្សទូទៅដែរ ដោយមិនខ្វល់ថាគាត់មានផ្ទុកមេរោគឬអត់នោះទេ។ ស្ថិតក្នុងស្ថានភាពនេះក្រុងព្យុងយ៉ាងបានបើកការប្រជុំជាបន្ទាន់មួយហើយរដ្ឋាភិបាលក៏បានសម្រេចអនុវត្តច្បាប់យោធាតែម្តង ពោលគឺត្រូវចាប់ខ្លួនមន្ត្រីដែលមិនស្ដាប់បញ្ជានោះ និងបាញ់សម្លាប់ចោលភ្លាមៗតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Dailymail

Share This Post: