អន្តរជាតិ

អបអរសាទរ! ទារិកាអាយុ ៩ ខែម្នាក់បានជាសះស្បើយពីវីរុសកូរ៉ូណា COVID-19 ដោយជោគជ័យ

BY
autoadmin
February 15, 2020

ចិន៖ ទីបំផុតអាជ្ញាធរសុខាភិបាលចិនទទួលជោគជ័យក្នុងការព្យាបាលទារិកាអាយុ ៩ ខែ ម្នាក់ពីវីរុសកូរ៉ូណា COVID-19 បើទោះជាករណីព្យាបាលនេះមានភាពលំបាកខ្លាំងដ៏ដោយ។ បើយោងតាមសារព័ត៌មានស៊ិនហួរ​ បានបញ្ជាក់ថា ទារិកាខាងលើនេះបានឆ្លងវីរុសកូរ៉ូណា COVID-19 តាំងពីថ្ងៃទី ២៥ ខែ មករាមកម្ល៉េះ បន្ទាប់ពីរូបនាងបានធ្វើដំណើរទៅកាន់ក្រុងវូហានជាមួយនឹងក្រុមគ្រួសារ។

ក្រៅតែពីរកឃើញថា ទារិកាមានផ្ទុកនូវវីរុស COVID-19 ម្តាយរបស់នាងក៏ត្រូវបានគេរកឃើញថាមានផ្ទុកវីរុសនេះផងដែរ តែករណីព្យាបាលស្រ្តីជាម្តាយងាយស្រួលជាងការព្យាបាលទារក។ បើទោះជាយ៉ាងណាក្តី រហូតមកទ់នឹងពេលនេះអាជ្ញាធរសុខាពិបាលចិនបានអះអាងថា ទាំងម្តាយនិងទារកបានជាសះស្បើយពីវីរុសកូរ៉ូណា COVID-19 មួយរយភាពរយហើយ និងត្រូវបានគេអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញជាធម្មតាទៀតផង៕

អត្ថបទ៖ ភក្តី
ប្រភព៖ xinhuanet

Share This Post: