អន្តរជាតិ

ប្រជាជនចិនប្រហែល ៥០០លាននាក់ ត្រូវជាប់គាំងនៅក្នុងប្រទេសខ្លួន ចាប់តាំងពីមានការរឹតត្បិតការធ្វើដំណើរជុំវិញការភ័យខ្លាចវីរុសកូរ៉ូណា COVID-19

BY
autoadmin
February 15, 2020

ប្រជាជនចិន ៥០០លាននាក់ កំពុងជាប់គាំងនៅក្នុងប្រទេសរបស់ខ្លួន ដោយសារតែវីរុសកូរ៉ូណា COVID-19 បានរីករាលដាលពាសពេញប្រទេសមួយនេះ។ តួលេខប្រជាជនដែលកំពុងជាប់គាំងក្នុងស្រុក​ គឺច្រើនជាងចំនួនប្រជាជនអាមេរិកទាំងមូលទៅទៀត (៣៣០លាននាក់) ឬស្មើនឹង ៦.៥% នៃចំនួនប្រជាជនសរុបរបស់ពិភពលោក។ យ៉ាងហោចណាស់មានទីក្រុងចំនួន ៤៨ និងខេត្តចំនួន ៤ នៅទូទាំងប្រទេសចិនត្រូវបានបិទទ្វារមិនឱ្យចេញទៅណា រួមទាំងចំណុចកណ្តាលនៃវីរុស គឺទីក្រុងវូហាន និងខេត្តហ៊ូប៉ី។

វិធានការណ៍រួមមានទាំងការធានាថា ប្រជាជនត្រូវបានចុះឈ្មោះមុនពេលដែលពួកគេត្រូវបានអនុញ្ញាតឱ្យចូលឬចេញ ក៏ដូចជាបិទផ្លូវថ្នល់ ផ្លូវដែក និងការដឹកជញ្ជូនសាធារណៈ។ ទីក្រុងវូហានដែលជាទីក្រុងនៅចំកណ្តាលនៃការផ្ទុះជំងឺនេះ គឺជាទីក្រុងដំបូងគេដែលត្រូវបានរដ្ឋាភិបាលចិនដាក់កំហិតលើការធ្វើដំណើរ ចាប់តាំងពីថ្ងៃទី២៣ ខែមករា មុនពេលវីរុសបានក្លាយជាវិបត្តិពិភពលោក។ គួររំលឹកដែរថា កាលពីជំនាន់ករណីវីរុស SARS-CoV-2 មានចំនួនករណីបញ្ជាក់ជាង ៦៤,០០០ និងមានអ្នកស្លាប់ប្រហែល ១៤០០នាក់ នៅទូទាំងពិភពលោកប៉ុណ្ណោះ។ ប៉ុន្តែកូរ៉ូណាវិញគឺមានអ្នកស្លាប់លើសពី ១,៤០០នាក់ និងមានជាង ៦៦,០០០ ករណីដែលបានបញ្ជាក់៕

អត្ថបទ៖ លីដា

Share This Post: