ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Valentine ឆ្នាំនេះ ពលរដ្ឋហុងកុងចង់បានម៉ាស់ និងទឹកលាងដៃជាងចង់បានផ្កាកុលាប

    BY autoadmin February 15, 2020
    Valentine ឆ្នាំនេះ ពលរដ្ឋហុងកុងចង់បានម៉ាស់ និងទឹកលាងដៃជាងចង់បានផ្កាកុលាប

    ហុងកុង៖ ខណៈដែលមនុស្សជាច្រើនបានទិញផ្កា និងសូកូឡាជូនគ្នានៅក្នុងថ្ងៃ ១៤ កុម្ភៈ ដែលជាទិវានៃក្តីស្រលាញ់ននោះ ការស្ទង់មតិមួយបានរកឃើញថា ម៉ាស់និងទឹកលាងដៃគឺជាអំណោយដែលគេចង់បានបំផុតសម្រាប់ទិវានៃក្តីស្រលាញ់នៅក្នុងឆ្នាំ ២០២០ នេះ។ ការសិក្សាមួយនេះបានធ្វើឡើងដោយក្រុមហ៊ុន HK Romance Dating Limited និងបានស្ទង់មតិប្រជាពលរដ្ឋហុងកុងចំនួន ៥៧២ នាក់ ក្នុងនោះមានបុរសចំនួន ២៦៣ នាក់ និងនារីមានចំនួន ៣០៩ នាក់។ ភាគច្រើននៃក្រុមប្រជាពលរដ្ឋទាំងនោះមានចម្លើយរួមគ្នាមួយថា ពួកគេចង់បានម៉ាស់និងទឹកលាងដៃជាអំណោយក្នុងទិវានៃក្តីស្រលាញ់ជាងចង់បានផ្កាឬសូកូឡា។

    ការសិក្សាក៏បានរកឃើញថា ភាគច្រើននៃបុរសចង់ទទួលបានការដូដែលមានតម្លៃទាបជាង ៥០០ ដុល្លារហុងកុង (៦៤ ដុល្លារអាម៉េរិក) ខណៈមនុស្សស្រីចង់បានការដូដែលមានតម្លៃចាប់ពី ១០០១-៥០០០ ដុល្លារហុងកុង (១២៩-៦៤៤ ដុល្លារអាម៉េរិក)។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះហុងកុងមានករណីអ្នកឆ្លងមេរោគ Covid-19 ចំនួន ៥៦ នាក់ ស្លាប់ ១ នាក់ ខណៈប្រជាពលរដ្ឋហុងកុងទាំងមូលកំពុងផ្តោតលើសកម្មភាពការពារខ្លួនពីការឆ្លងមេរោគនេះយ៉ាងខ្លាំងទើបធ្វើឲ្យម៉ាស់និងទឹកលាងដៃក្លាយជាជម្រើអទិភាពរបស់ពួកគេ៕

     

    អត្ថបទ៖ភក្តី

    Share This Post: