ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    (Breaking news) ម៉ាឡេស៊ី ធ្វើតេស្តលើកទី២ ចំពោះស្ត្រីដែលចាកចេញពីនាវា Westerdam តាមសំណើររបស់កម្ពុជា ពេលនេះគេកំពុងរង់ចាំលទ្ធផល

    BY Khmernote Media February 16, 2020
    (Breaking news) ម៉ាឡេស៊ី ធ្វើតេស្តលើកទី២ ចំពោះស្ត្រីដែលចាកចេញពីនាវា Westerdam តាមសំណើររបស់កម្ពុជា ពេលនេះគេកំពុងរង់ចាំលទ្ធផល

    បន្ទាប់ពីទទួលបានសំណើរពីកម្ពុជា ដោយស្នើអោយភាគី ម៉ាឡេស៊ី ធ្វើតេស្តម្តងទៀតលើស្ត្រីម្នាក់ដែលបានចាកចេញពីនាវា Westerdam និងបានធ្វើដំណើរឆ្លងកាត់ប្រទេសម៉ាឡេស៊ី ក្រោយពេលដែលការធ្វើតេស្តលើកទី១ រកឃើញថាគាត់មានឆ្លងមេរោគ COVID-19។ បើតាមការចុះផ្សាយរបស់កាសែត channelnewsasia បានចុះផ្សាយថា ពេលនេះភាគី ម៉ាឡេស៊ី បានធ្វើតេស្តលើស្ត្រីរូបនោះម្តងទៀតហើយ ដោយពេលនេះគេកំពុងរង់ចាំលទ្ធផល។

    គួរបញ្ជាក់ផងដែរថា ក្រោយទទួលបានព័ត៌មានពីម៉ាឡេស៊ី ភ្លាមក្រសួងសុខាភិបាលកម្ពុជា ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានបញ្ជាក់ថា អ្នកដំណើរទាំងអស់នៅលើនាវា Westerdam សុទ្ធតែទទួលបានការពិនិត្យ យ៉ាងម៉ត់ចត់ជាមួយនឹង អង្គការសុខភាពពិភពលោក និងអង្គការ USCDC របស់អាមេរិក តាមស្តង់ដារបច្ចេកទេស និងនិយត័កម្មសុខភាព របស់អង្គការសុខភាពពិភពលោក៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay