សង្គម

អស្ចារ្យមែន! លោកតាអាយុច្រើនជាងគេ ជាង៨០ឆ្នាំ និងកុមារីអាយុតិចជាងគេ ៥ឆ្នាំ បានឡើងទៅដល់កំពូលភ្នំឱរ៉ាល់ ដែលជាភ្នំខ្ពស់ជាងគេនៅប្រទេសកម្ពុជា

BY
Khmernote Media
February 17, 2020

កំពូលភ្នំឱរ៉ាល់ ជាភ្នំខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា បង្ហាញពីសម្រស់ធម្មជាតិ និងអាកាសធាតុដ៏សែនមនោរម្យនោះ ព្រមទាំងបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិកាន់តែច្រើនឡើងឲ្យឡើងទៅកាន់កំពូលភ្នំមួយនេះ។ ជាពិសេសថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបន្ទាប់ពីមានលោកតាវ័យជាង៨០ឆ្នាំ ជាមនុស្សមានវ័យចំណាស់ជាងគេ និងកុមារីអាយុ៥ឆ្នាំ មានអាយុក្មេងជាងគេ បានឡើងទៅដល់កំពូលភ្នំដែលខ្ពស់ជាងគេដំបូងគេបង្អស់នៅប្រទេសកម្ពុជា។

ដោយលោក តាន់ គឹមសួរ បានសរសេររៀបរាប់ថា៖ “ចែករំលែកឲ្យផ្អើលមួយបងប្អូន មិនដឹងជាយ៉ាងម៉េច នៅពេលដែលបានឃើញរូបភាពទាំងនេះហើយ ខ្ញុំមានអារម្មណ៍រំភើបចង់ហោះ មនុស្សចាស់ដែលមានអាយុច្រើនជាងគេ ៨០ជាងឆ្នាំ និងក្មេងស្រីដែលមានអាយុតិចជាងគេ៥ឆ្នាំ ដែលបានឡើងទៅដល់កំពូលភ្នំដែលខ្ពស់ជាងគេដំបូងគេបង្អស់នៅប្រទេសកម្ពុជា គឺកំពូលភ្នំឱរ៉ាល់។ ដំណឹងនេះពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ អរគុណបងស្រីនិងបងប្រុសដែលដើរតួជាគ្រួសារគំរូដែលពត់លត់ដំចិត្តកូនៗដោយនាំពួកគាត់ឡើងទៅដល់កំពូលភ្នំឱរ៉ាល់ អរគុណបងស្រីដែលផ្តល់ដំណឹងដ៏អស្ចារ្យនេះមកប្អូនមុនគេ។ មុនបងប្អូនគិតថាបងប្អូនឡើងភ្នំឱរ៉ាល់មិនកើត សូមមើលទៅពួកគាត់ ហេតុពួកគាត់អាចធ្វើបាន បងប្អូនបែរជាធ្វើមិនបានទៅវិញ?”៕

Share This Post: