ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកដំណើរបរទេស ៣៥នាក់ ចុះពីនាវាយក្ស Westerdam នៅកម្ពុជា ហោះទៅព្រលានសុវណ្ណភូមិថៃ, ក្រសួងសុខាភិបាលថៃធ្វើតេស្តហើយ “ទាំងអស់គ្នា មិនមានវីរុសកូរ៉ូណា COVID-19 នោះទេ”

    BY autoadmin February 17, 2020
    អ្នកដំណើរបរទេស ៣៥នាក់ ចុះពីនាវាយក្ស Westerdam នៅកម្ពុជា ហោះទៅព្រលានសុវណ្ណភូមិថៃ,  ក្រសួងសុខាភិបាលថៃធ្វើតេស្តហើយ “ទាំងអស់គ្នា មិនមានវីរុសកូរ៉ូណា COVID-19 នោះទេ”

    អ្នកដំណើរជនជាតិថៃ ២នាក់ ដែលជិះនៅលើនាវាទេសចរណ៍ខ្នាតយក្ស Westerdam មិនមានសញ្ញានៃវីរុស COVID-19 នេះទេ ទោះបីជាអ្នកដំណើរជនជាតិអាមេរិកាំង អាយុ ៨៣ឆ្នាំម្នាក់ បានធ្វើតេស្តវិជ្ជមានចំនួនពីរដង ដោយមន្ត្រីសុខាភិបាលម៉ាឡេស៊ីក៏ដោយ។ អ្នកដំណើរជនជាតិថៃ ២នាក់ ស្ថិតក្នុងចំណោមអ្នកដំណើរ ៣៥នាក់ នៃអ្នកដំណើររបស់នាវា Westerdam ដែលបានហោះមកដល់អាកាសយានដ្ឋានសុវណ្ណភូមិកាលពីម្សិលមិញ។ អ្នកនាំពាក្យក្រសួងសុខាភិបាលសាធារណៈលោក Rungrueng Kitphati បាននិយាយថា អ្នកដំណើរទាំង ៣៥នាក់ ត្រូវបានពិនិត្យរកវីរុសកូរ៉ូណា ហើយលទ្ធផលការធ្វើតេស្តបង្ហាញថា អវិជ្ជមានទាំងអស់។ អ្នកដំណើរបានមកដល់កាលពីម្សិលមិញ បន្ទាប់ពីត្រូវបានត្រួតពិនិត្យ និងតាមដានដោយអាជ្ញាធរសុខាភិបាលកម្ពុជា នៅពេលពួកគេធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួនវិញ។

    អ្នកដែលជិះលើ MS Westerdam រួមបញ្ចូលទាំងទេសចរថៃ ២នាក់ និងនាវិកថៃ ១៩នាក់ ប៉ុន្តែសមាជិកនាវិកថៃកំពុងស្ថិតនៅលើនាវានៅឡើយ។ ទោះយ៉ាងណាអាជ្ញាធរម៉ាឡេស៊ីបានរាយការណ៍ថា ស្ត្រីជនជាតិអាមេរិកាំងអាយុ ៨៣ឆ្នាំម្នាក់ ដែលជាអ្នកដំណើរក្នុងនាវា Westerdam បានគេធ្វើតេស្តវិជ្ជមានចំនួនពីរលើក ដើម្បីរកវីរុស COVID-19 ទោះបីជាការពិតគាត់ត្រូវបានមន្ត្រីសុខាភិបាលរបស់ប្រទេសកម្ពុជាបានធ្វើតេស្ដសំណាកថាគ្មានក៏ដោយ។ គាត់បានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃសុក្រ ជាមួយប្តីរបស់គាត់ ដែលមានអាយុ ៨៥ឆ្នាំ។ ពេលនេះគាត់កំពុងត្រូវបានគេយកទៅព្យាបាលដាច់ដោយឡែកពីគ្នា។ ប្តីរបស់គាត់តេស្ដអវិជ្ជមាន ប៉ុន្តែនៅតែស្ថិតក្រោមការសង្កេតនៅឡើយ៕

    អត្ថបទ​៖ លីដា
    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: