អន្តរជាតិ

ប្រើម៉ាស់ដែលទើបតែផលិតថ្មីៗចេញពីរោងចក្រ អាចធ្វើឱ្យអ្នកប្រឈមនឹងមហារីកបាន ទាល់តែទុករយៈពេល១៤ថ្ងៃសិន ទើបអាចពាក់បាន

BY
autoadmin
February 17, 2020

ដោយសារតែការកើនឡើងនូវតម្រូវការម៉ាស់ មនុស្សជាច្រើនប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាវាត្រូវការពេលយូរទៀតមុនពេលប្រើម៉ាស់មុខថ្មីបាន? តាំងពីមានការផ្ទុះឡើងវីរុសកូរ៉ូណាមក យើងឃើញថាមនុស្សមួយចំនួនបានធ្វើខុស ហើយបានចាប់ផ្ដើមប្រើម៉ាស់ដែលទើបចេញពីរោងចក្រថ្មីៗ។ ប៉ុន្តែនេះមិនមែនជាការសម្រេចចិត្តដ៏ឈ្លាសវៃនោះទេ ព្រោះជាក់ស្តែងបើយោងតាមសារព័ត៌មានចិន chinapress បានឱ្យដឹងថា ម៉ាស់ដែលថ្មីៗចេញពីខ្សែសង្វាក់ផលិតកម្ម អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាពប្រសិនបើពាក់ភ្លាមៗ។ ពោលគឺវាត្រូវការរយៈពេលប្រហែលជាជាង ២អាទិត្យ ដើម្បីអាចយកមកប្រើប្រាស់បានដោយសុវត្ថិភាព។

មូលហេតុគឺដោយសារតែក្នុងអំឡុងពេលដំណើរការផលិតម៉ាស់ វាចាំបាច់ត្រូវឆ្លងកាត់ដំណើរការសម្លាប់មេរោគដោយប្រើគីមី (chemical sterilization) ដែលប្រើឧស្ម័ន ETO (អេទីឡែនអុកស៊ីត) ដើម្បីធានាថាមិនមានបាក់តេរី ឬវីរុសណាមួយនៅលើម៉ាស់ មុនពេលដែលវាត្រូវបានលក់ទៅឱ្យអ្នកប្រើប្រាស់។ ផលិតកម្មម៉ាស់មួយត្រូវប្រើពេលប្រហែល ០.៥ វិនាទី ហើយស្តាប់ទៅវាលឿនណាស់ ប៉ុន្តែមិនមែនមានន័យថាប្រើបានភ្លាមនោះទេ! ម៉ាស់ដែលផលិតចេញមកភ្លាមនោះត្រូវការរយៈពេលពី ៧-១៥ថ្ងៃ ដើម្បីឱ្យ ETO ដែលប្រើក្នុងការសម្រាប់សម្លាប់មេរោគសាប​រលាប។ ហើយ ETO នេះគឺជាសារធាតុម៉្យាង ដែលអាចបង្កមហារីក។

ដូច្នេះបើអ្នកទិញម៉ាស់ផ្ទាល់ពីរោងចក្រ សូមយល់ដឹងពីបញ្ហានេះមុនពេលដែលអ្នកមិនបានការពារពីវីរុសកូរ៉ូណា ហើយមកត្រូវហិតក្លិនចេញពីម៉ាស់ដែលអាចបង្កមហារីកទៅវិញ៕

អត្ថបទ៖ លីដា
ប្រភព៖ chinapress

Share This Post: