អន្តរជាតិ

មន្ត្រីសុខាភិបាលជប៉ុនម្នាក់ទៀតនៅលើនាវា Diamond Princess បានឆ្លងវីរុសកូរ៉ូណា COVID-19

BY
autoadmin
February 17, 2020

ក្រសួងសុខាភិបាលជប៉ុនបានឱ្យថា មានមន្រ្តីរបស់ខ្លួនម្នាក់ទៀតហើយដែលបានឆ្លងវីរុសកូរ៉ូណា COVID-19 ហើយបុគ្គលិកសុខាភិបាលម្នាក់នោះ គឺជាបុគ្គលិកដែលកំពុងធ្វើការនៅលើនាវាទេសចរណ៍ Diamond Princess ដែលចតនៅឯយូកូហាម៉ា ជិតទីក្រុងតូក្យូ។ មន្ត្រីម្នាក់នោះមានអាយុជាង ៥០ឆ្នាំ គាត់បានប្រមូលព័ត៌មានពីនាវា Diamond Princess ដើម្បីបញ្ជូនទៅក្រសួងនៅចន្លោះថ្ងៃអង្គារ និងថ្ងៃសៅរ៍។

ក្រសួងនិយាយថា គាត់បានគ្រប់គ្រងចរាចរណ៍កាលពីថ្ងៃអង្គារប្រហែល ១០នាទី នៅពេលអ្នកដំណើរឆ្លងវីរុសត្រូវបានបញ្ជូនចេញពីនាវាទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែគាត់ក៏បាននៅឆ្ងាយពីពួកគេយ៉ាងតិច ២ម៉ែត្រដែរ។ គាត់ក៏មិនបានទាក់ទងជាមួយនាវិក និងអ្នកដំណើរនៅពេលនៅលើនាវានោះដែរ។ ប៉ុន្តែយ៉ាងណាមន្ត្រីនោះត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានផ្ទុកវីរុសនេះកាលពីថ្ងៃអាទិត្យ គឺពីរថ្ងៃបន្ទាប់ពីមានអាការៈក្តៅខ្លួន។ ក្រសួងនិយាយថា គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យតាំងពីព្រឹកថ្ងៃចន្ទនេះ៕

អត្ថបទ៖ លីដា

Share This Post: