អន្តរជាតិ

ថៃនឹងបន្តឹងការត្រួតពិនិត្យសុខភាពនៅព្រលានយន្តហោះចំនួន៣ ចំពោះអ្នកដំណើរចេញពីកម្ពុជាចូលប្រទេសខ្លួន

BY
autoadmin
February 17, 2020

ថៃ៖ ព្រលានយន្តហោះជាច្រើននៅក្នុងប្រទេសថៃបានប្រកាសថា នៅក្នុងសប្តាហ៍​នេះព្រលានយន្តហោះនឹងធ្វើការជាមួយនាយកដ្ឋានត្រួតពិនិត្យជំងឺឆ្លងយ៉ាងសកម្មបំផុត ក្នុងការពិនិត្យសុខភាពអ្នកដំណើរដែលបានចេញពីកម្ពុជាមកប្រទេសថៃ ដើម្បីឲ្យប្រាកដថាពួកគេពិតជាគ្មានផ្ទុកមេរោគ COVID-19 នោះទេ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nationthailand។ ក្រុមអ្នកដំណើរដែលចេញពីកម្ពុជាទាំងនោះគឺគេចង់ផ្តោតលើក្រុមអ្នកដំណើរបរទេស ដែលបានធ្វើដំណើរកំសាន្តតាមនាវា “Westerdam” និងបានមកចុះចតនៅក្នុងកំពង់ផែក្នុងក្រុងព្រះសីហនុ​ ប្រទេសកម្ពុជា និងត្រូវបន្តដំណើរទៅកាន់ប្រទេសពួកគេរៀងៗខ្លួនវិញដោយជើងហោះហើរមួយចំនួនត្រូវឆ្លងកាត់ប្រទេសថៃ។

បើតាមគម្រោងជើងហោះទាំងនោះនឹងបន្តមានរហូតដល់ថ្ងៃទី ២១ ខែកុម្ភៈ ហើយព្រលានយន្តហោះថៃដែលនឹងត្រូវទទួលភ្ញៀវទេសចរណ៍ទាំងនេះមានដូចជា ព្រលានយន្តហោះសុវណ្ណភូមិ ព្រលានយន្តហោះដងមឿង និងព្រលានយន្តហោះអន្តរជាតិភូកេត។ យ៉ាងណាក្តីរហូតមកដល់ពេលនេះ ថៃនៅមិនទាន់រកឃើញមានអ្នកដំណើរដែលចេញពីកម្ពុជាណាម្នាក់ មានផ្ទុកនូវមេរោគ COVID-19 នៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Nationthailand

Share This Post: