អន្តរជាតិ

អស់ពីប្លន់យកម៉ាស់ និងទឹកលាងដៃ ឥលូវហុងកុងមានករណីចោរប្លន់យកក្រដាស់អនាម័យទៀត ព្រោះខ្លាចដាក់ស្តុក

BY
autoadmin
February 17, 2020

ហុងកុង៖ ឥទ្ធិពលនៃវីរុសកូរ៉ូណាថ្មី COVID-19 បានរុញច្រានឲ្យហុងកុងកើតមានករណីឧក្រិដ្ឋកម្មប្លែកៗជាច្រើនដូចជា មានចោរចេញប្លន់យកម៉ាស់ និងទឹកលាងដៃ តែពួកគេមិនយកលុយសូម្បីតែមួយសេនពីជនរងគ្រោះ។ ថ្មីៗនេះមានករណីស្រដៀងគ្នានេះបានកើតឡើងជាថ្មីម្តងទៀត គឺចោរមួយក្រុមបាននាំគ្នាទៅប្លន់យកក្រដាសអនាម័យសម្រាប់ប្រើប្រាស់នៅក្នុងបង្គន់ ខណៈទំនិញនេះត្រូវបានលក់ដាច់អស់ពីស្ដុកស្ទើរតែគ្រប់ហាងនៅហុងកុង។

បើតាមសារព័ត៌មាន CNN បានបញ្ជាក់ថា ក្រុមចោរគឺជាយុវជនមានគ្នាបីនាក់បានប្រើប្រាស់កាំបិតធ្វើជាអាវុធមកប្លន់យកក្រដាសអនាម័យពីអ្នកបើកបររថយន្តដឹកជញ្ជូនឲ្យផ្សារទំនើបមួយកន្លែង​ស្ថិតនៅតំបន់ Mong Kok ហើយក្រដាសអនាម័យដែលចោរបានប្លន់យកទៅនោះមានតម្លៃប្រមាណជា ១ ០០០ ដុល្លារហុងកុង (១៣០ ដុល្លារអាម៉េរិក) តែប៉ុណ្ណោះ។ បើទោះជាយ៉ាងនេះក្តី ប៉ូលិសហុងកុងបានប្រកាសថានឹងតាមចាប់ខ្លួនចោរទាំងនោះឲ្យមកទទួលទោសឲ្យទាន់តែបាន បើទោះជាករណីប្លន់នេះបានកើតឡើងដោយហេតុផលណាក៏ដោយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ CNN

Share This Post: