សង្គម

កុំភ្លេចចូលរួមណា! មហោស្រពគីហ្សូណាឆ្នាំ២០២០ ព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ជប៉ុន និងកម្ពុជាដ៏ធំប្រចាំឆ្នាំ

BY
Khmernote Media
February 17, 2020

មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា បានត្រឡប់មកវិញហើយ មហោស្រពគីហ្សូណា គឺជាព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ជប៉ុន និងកម្ពុជាដ៏ធំប្រចាំឆ្នាំ ដែលតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំតាំងពីឆ្នាំ២០១២។ ហើយមហោស្រពគីហ្សូណាឆ្នាំនេះ ប្រធានបទគឺអនុភាពកីឡា (Power of Sports) ព្រោះតែឆ្នាំនេះនៅជប៉ុន នឹងប្រារព្ធការប្រកួតកីឡាអូឡាំពិក និងផារ៉ាឡាំពិក តូក្យូ២០២០។ ដោយមហោស្រពគីហ្សូណាឆ្នាំនេះក្រៅពីកម្មវិធីវប្បធម៌ជាច្រើនក៏មានបញ្ចូលកម្មវិធីកីឡាមួយចំនួនផងដែរ។

មហោស្រពគីហ្សូណានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២៣ ខែកុម្ភៈ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ជាមួយនឹងកម្មវិធីវប្បធម៌ អប់រំ ​និងកីឡាជាច្រើនផងដែរ។ ចង់ដឹងថាមានកម្មវិធីអ្វីខ្លះ សូមចូលមើលតារាងកម្មវិធីលម្អិតដូចខាងក្រោម៖

ប្រភព និងរូបភាព៖ Japan Cambodia Kizuna

Share This Post: