ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 នៅប្រទេសចិនកើនដល់ជាង ១,៨០០នាក់ ខណៈអ្នកឆ្លងកើនដល់ជាង ៧២,០០០

    BY autoadmin February 18, 2020
    ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 នៅប្រទេសចិនកើនដល់ជាង ១,៨០០នាក់ ខណៈអ្នកឆ្លងកើនដល់ជាង ៧២,០០០

    គណៈកម្មាធិការសុខភាពចិនបានឱ្យដឹងនៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈនេះថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឡើងនៃវីរុសកូរ៉ូណា COVID-19 នៅក្នុងប្រទេសចិនដីគោកបានកើនឡើងដល់ ១,៨៦៨នាក់។ ខេត្តហ៊ូប៉ីដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺនេះបានរាយការណ៍ថា មានមនុស្សស្លាប់ ៩៣នាក់ ខណៈនៅក្រុងវូហានមានមនុស្ស ៧២នាក់ បានស្លាប់។ នៅទូទាំងប្រទេសចិនដីគោកមានអ្នកឆ្លងថ្មីចំនួន ១,៨៨៦នាក់ កាលពីថ្ងៃច័ន្ទ ដែលធ្វើឱ្យចំនួនសរុបមកដល់ ៧២,៤៣៦។ នៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួន គណៈកម្មការសុខាភិបាលខេត្ដហ៊ូប៉ីក៏បានរាយការណ៍ពីករណីថ្មីចំនួន ១,៨០៧ករណី ដែលជាការថយចុះនៃចំនួនករណីថ្មី ដែលបានរាយការណ៍កាលពីថ្ងៃច័ន្ទ។

    ភាគច្រើននៃអ្នកស្លាប់ថ្មីៗកាលពីថ្ងៃច័ន្ទ គឺស្ថិតនៅក្នុងក្រុងវូហាន របស់ខេត្តហ៊ូប៉ី ដែលជាទីកន្លែងដែលវីរុសនេះបានផ្ទុះឡើង។ ក្រុងវូហានបានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន ៧២នាក់ គឺធ្លាក់ចុះពី ៧៦នាក់ កាលពីថ្ងៃអាទិត្យ។ គិតមកទល់ពេលនេះមានមនុស្ស ១,៣៨១នាក់ នៅក្រុងវូហានបានស្លាប់ដោយសារវីរុសនេះ។ ករណីដែលបានបញ្ជាក់ថ្មីនៅវូហានមានចំនួន ១,៦០០ ដែលធ្លាក់ចុះពី ១,៦៩០ ធៀបនឹងកាលពីថ្ងៃអាទិត្យ។ ក្រៅពីខេត្តហ៊ូប៉ីដែលរងគ្រោះខ្លាំងជាងគេ ចំនួនករណីថ្មីត្រូវបានគេនិយាយថាបានថយចុះ ហើយអាជ្ញាធរសុខាភិបាលជាតិរបស់ចិនបាននិយាយថា នេះជាសញ្ញាមួយល្អដែលបញ្ជាក់ថាវីរុសគឺស្ថិតក្រោមការគ្រប់គ្រង៕

    អត្ថបទ៖ លីដា

    Share This Post: