ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO និយាយថា ៨០% នៃអ្នកឆ្លងវីរុសកូរ៉ូណា COVID-19 គឺគ្រាន់តែឆ្លងស្រាលៗ ហើយអាចព្យាបាលបាន

    BY autoadmin February 18, 2020
    WHO និយាយថា ៨០% នៃអ្នកឆ្លងវីរុសកូរ៉ូណា COVID-19 គឺគ្រាន់តែឆ្លងស្រាលៗ ហើយអាចព្យាបាលបាន

    អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈថា ៨០% នៃអ្នកឆ្លងវីរុសកូរ៉ូណា COVID-19 គឺគ្រាន់តែមានស្ថានភាពជំងឺស្រាលៗប៉ុណ្ណោះ ហើយវាអាចព្យាបាលបាន។ ថ្វីបើចំនួនអ្នកស្លាប់ដោយវីរុស COVID-19 បានកើនលើស ១,៨០០នាក់ និងឆ្លងដល់មនុស្សជាង ៧២,៥០០នាក់ នៅក្នុងប្រទេសចិនដីគោក ប៉ុន្តែភាគច្រើនអ្នកស្លាប់គឺជាចាស់ជរា និងមានប្រព័ន្ធការពាររាងកាយខ្សោយស្រាប់។ ថ្លែងទៅកាន់អ្នកសារព័ត៌មានប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានបន្ថែមថា មានតែ ១៥% នៃអ្នកឆ្លងប៉ុណ្ណោះ ដែលមានស្ថានភាពជំងឹធ្ងន់ធ្ងរដូចជាបង្កឱ្យរលាកសួតជាដើម។

    លោក Tedros បានបន្ថែមថា ប្រហែលជា ៥% នៃករណីប៉ុណ្ណោះដែលអាចបណ្ដាលឱ្យមានការខ្សោយសរីរាង្គ, សន្លប់បាត់ស្មារតី (septic shock) និងពិបាកដង្ហើម និងក្នុងករណីខ្លះគឺស្លាប់។ លោកក៏បាននិយាយផងដែរថា មានករណីតិចតួចក្នុងចំនោមកុមារ ហើយត្រូវការការស្រាវជ្រាវបន្ថែមទៀតដើម្បីយល់ពីមូលហេតុ។ ប្រធានអង្គការសុខភាពពិភពរូបនេះក៏បានព្រមានអំពីការតាមដាននៅទូទាំងពិភពលោក ដោយនិយាយថាអ្នកឆ្លងនៅក្រៅប្រទេចិនគឺមានតិចតួចប៉ុណ្ណោះ។ គាត់ក៏បានច្រានចោលការផ្តល់យោបល់ថា តើរាល់ការជិះនាវាទាំងអស់គួរតែត្រូវបានបញ្ឈប់ ដើម្បីចៀសវាងការឆ្លងវីរុសឬអត់? ដោយសារពួកគេមើលឃើញ Diamond Princess នៅជប៉ុនជាមេរៀន ប៉ុន្តែយ៉ាងណាលោក Tedros មិនស្របតាមការយល់ឃើញនេះទេ៕

    អត្ថបទ៖ លីដា

    Share This Post: