ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុងប៉េកាំងនឹងបង្កើតរោងចក្រផលិតម៉ាស់មួយដោយប្រើពេលត្រឹមតែ ៦ ថ្ងៃប៉ុណ្ណោះ

    BY autoadmin February 18, 2020
    ក្រុងប៉េកាំងនឹងបង្កើតរោងចក្រផលិតម៉ាស់មួយដោយប្រើពេលត្រឹមតែ ៦ ថ្ងៃប៉ុណ្ណោះ

    ចិន៖ យោងតាមសារព័ត៌មានអេឡិចត្រូនិច Xinhuanet របស់ចិនបានរាយការណ៍ថា ក្រុងប៉េកាំងនឹងកែច្នៃរោងចក្រឧស្សាហ៍កម្មមួយឲ្យក្លាយទៅជារោងចក្រផលិតម៉ាស់ដោយប្រើពេលត្រឹមតែ ៦ ថ្ងៃប៉ុណ្ណោះ។ ការសម្រេចបង្កើតរោងចក្រមួយក្នុងពេលដ៏ខ្លីនេះគឺដើម្បីឆ្លើយតមទៅនឹងតម្រូវការដ៏ធំធេញ និងឆាប់រហ័សរបស់ម៉ាស់ ដែលពលរដ្ឋត្រូវការប្រើប្រាស់យ៉ាងចាំបាច់ ដើម្បីការពារខ្លួនពីមេរោគ COVID-19។ ប្រភពខាងលើបានបន្តថា ក្រុមហ៊ុន The China Construction First Group គឺជាអ្នកទទួលខុសត្រូវក្នុងការបង្កើតរោងចក្រមួយនេះ ហើយតំណាងរបស់ក្រុមហ៊ុនបានបញ្ជាក់ថា រោងចក្រថ្មីនេះនឹងមានសមត្ថភាពផលិតម៉ាស់បានប្រមាណជា ២៥០ ០០០​ ម៉ាស់ក្នុងមួយថ្ងៃ។

    សូមបញ្ជាក់ជូនថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះពោលគឺគិតចាប់ពីមានការរាតត្បាតមេរោគ Covid-19 មក ម៉ាស់ ទឹកលាងដៃ និងក្រដាស់អនាម័យ បានលក់ដាច់អស់ស្ទើរតែគ្រប់កន្លែងនៅក្នុងប្រទេសចិន ខណៈប្រទេសមួយចំនួនបានតំឡើងថ្លៃផលិតផលទាំងនេះខ្ពស់កប់ពពក ហើយបើនៅក្នុងក្រុងហុងកុងវិញមានករណីចោរប្លន់ម៉ាស់ និងក្រដាស់អនាម័យទៀតផង៕

    អត្ថបទ៖៖ ភក្តី

    Share This Post: