ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកដំណើរនៅលើនាវាយក្ស​ Diamond Princess ដែលតេស្តអវិជ្ជមានជាមួយវីរុស COVID-19 នឹងត្រូវជប៉ុនអនុញ្ញាឱ្យចេញពីនាវានៅថ្ងៃទី១៩

    BY autoadmin February 18, 2020
    អ្នកដំណើរនៅលើនាវាយក្ស​ Diamond Princess ដែលតេស្តអវិជ្ជមានជាមួយវីរុស COVID-19 នឹងត្រូវជប៉ុនអនុញ្ញាឱ្យចេញពីនាវានៅថ្ងៃទី១៩

    រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុននិយាយថា អ្នកដំណើរនៅលើរនាវា Diamond Princess ដែលបានធ្វើតេស្តអវិជ្ជមានចំពោះវីរុស COVID-19 នឹងអាចចាកចេញពីនាវាទៅផ្ទះរៀងៗខ្លួនចាប់ពីថ្ងៃពុធនេះតទៅ។ លោក Katsunobu Kato បានប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃអង្គារនេះថា សំណាករបស់អ្នកដំណើរទាំងអស់ត្រូវបានប្រមូលគិតត្រឹមថ្ងៃច័ន្ទ ហើយលទ្ធផលនៃការធ្វើតេស្តមន្ទីរពិសោធន៍នឹងចេញនៅថ្ងៃពុធ។ កាលពីថ្ងៃច័ន្ទអ្នកដំណើរ និងនាវិកប្រហែល ៣,២០០នាក់ នៅតែស្ថិតនៅលើនាវាទេសចរណ៍ ដែលកំពុងចតនៅកំពង់ផែយូកូហាម៉ា ភាគខាងត្បូងនៃទីក្រុងតូក្យូ។

    រយៈពេលកំណត់រយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាពរបស់ពួកគេនឹងត្រូវបញ្ចប់នៅថ្ងៃពុធនេះ។ ហើយលោក Katsunobu Kato បាននិយាយថា អ្នករាល់គ្នានៅលើនាវាសង្ឃឹមថា នឹងអាចវិលត្រឡប់ទៅផ្ទះវិញយ៉ាងឆាប់រហ័ស ហើយក្រសួងរបស់លោកគ្រោងនឹងជួយពួកគេឱ្យធ្វើការយ៉ាងរលូន។ លោកបានស្នើថាអ្នកដែលធ្វើតេស្តអវិជ្ជមាន និងមិនមានបញ្ហាសុខភាព នឹងអាចចេញបានក្នុងរយៈពេលប្រហែល ៣ថ្ងៃ ចាប់ពីថ្ងៃពុធ។ ការធ្វើចត្តាឡីស័កនេះ (quarantine) គឺជាជំហានចាំបាច់បំផុត ដើម្បីឆ្លើយតបទៅនឹងសំណើចុះចតរបស់នាវា៕

    អត្ថបទ៖ លីដា

    Share This Post: