ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មានសៀវភៅមួយក្បាលបោះពុម្ពតាំងពីឆ្នាំ ១៩៨១ បានព្យាករណ៍ទុកមុនពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា ធ្វើឲ្យអ្នកអានភ្ញាក់ព្រើតតែម្តង

    BY autoadmin February 19, 2020
    មានសៀវភៅមួយក្បាលបោះពុម្ពតាំងពីឆ្នាំ ១៩៨១ បានព្យាករណ៍ទុកមុនពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា ធ្វើឲ្យអ្នកអានភ្ញាក់ព្រើតតែម្តង

    យោងតាមសារព័ត៌មាន SCMP កាលពីពេលថ្មីៗនេះ បានចុះផ្សាយអត្ថបទមួយអំពីសៀវភៅមួយក្បាល ដែលមានចំណងជើងថា «The Eyes of Darkness» បាននិយាយអំពីមន្ទីរពិសោធន៍យោធាចិនមួយ ដែលបង្កើតវីរុសដើម្បីជាផ្នែកមួយនៃកម្មវិធីអាវុធជីវសាស្ត្ររបស់ខ្លួន។ អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលគឺវីរុសនោះឈ្មោះថា Wuhan-400 ខណៈវីរុស COVID-19 ដែលកំពុងនាំឱ្យមានភាពភ័យខ្លាចពេញពិភពលោកនាពេលបច្ចុប្បន្ន ក៏មានដើមកំណើតមកពីទីក្រុងវូហាន (Wuhan) របស់ប្រទេសចិន។ ចម្ងល់នៅត្រង់ថា តើសៀវភៅនេះអាចជាការចៃដន្យសុទ្ធសាធ ឬអ្នកនិពន្ធបានទាយទុកមុននូវ “ទំនាយ” តាំងពី ៣៩ឆ្នាំមុន?

    វាជាសៀវភៅសរសេរដោយអ្នកនិពន្ធជនជាតិអាមេរិកឈ្មោះ Dean Koontz ដែលគាត់សរសេរអំពីម្តាយម្នាក់ឈ្មោះ Christina Evans បានធ្វើដំណើរដើម្បីស្វែងរកថាតើកូនប្រុសរបស់គាត់ឈ្មោះ Danny នៅតែមានជីវិត ឬក៏ស្លាប់ក្នុងអំឡុងពេលធ្វើដំណើរទៅបោះជំរំ។ បន្ទាប់មកនាងបានតាមដានកូនប្រុសទៅដល់ទីតាំងយោធាមួយ ដែលជាកន្លែងកូនប្រុសរបស់គាត់ត្រូវបានគេបញ្ជូនមក បន្ទាប់ពីកូនប្រុសគាត់បានឆ្លងមេរោគម៉្យាងដែលបង្កើតដោយមនុស្ស (a man-made microorganism) នៅឯមជ្ឈមណ្ឌលស្រាវជ្រាវក្នុងទីក្រុងវូហាន។ ដកស្រង់ចេញពីសៀវភៅនោះ វាបានបង្ហាញពីការសន្ទនារវាង Christina និងបុរសម្នាក់នៅមន្ទីរពិសោធន៍ដែលកូនប្រុសរបស់នាងត្រូវបានគេឃុំឃាំងដូចតទៅ៖

    នាង Tina (Christina) ៖ “ខ្ញុំមិនចាប់អារម្មណ៍នឹងទស្សនវិជ្ជា ឬសីលធម៌នៃសង្គ្រាមជីវសាស្ត្រទេ។ ឥឡូវនេះខ្ញុំគ្រាន់តែចង់ដឹងថាតើ Danny កំពុងនៅទីកន្លែងបែបនេះធ្វើអ្វី»។

    លោក Dombey ៖ “ដើម្បីយល់ពីបញ្ហានេះអ្នកត្រូវត្រឡប់មើលទៅកាលពី ២០ខែមុន។ នៅអំឡុងពេលអ្នកវិទ្យាសាស្ត្រចិនម្នាក់ឈ្មោះ លីចិន បានចុះចាញ់សហរដ្ឋអាមេរិក ហើយគាត់មានកាន់កំណត់ត្រានៃអាវុធជីវសាស្រ្តថ្មីដ៏សំខាន់ និងគ្រោះថ្នាក់បំផុតក្នុងទសវត្សចុងក្រោយរបស់ចិន។ ពួកគេហៅរបស់ទាំងនោះថា “Wuhan-400” ពីព្រោះវាត្រូវបានគេបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍ RDNA របស់ពួកគេ ដែលស្ថិតនៅខាងក្រៅទីក្រុងវូហាន ហើយវាជាប្រភេទមេរោគអតិសុខុមប្រាណ ដែលបង្កើតឡើងដោយមនុស្សបង្កើតនៅមជ្ឈមណ្ឌលស្រាវជ្រាវនោះ”។

    មជ្ឈមណ្ឌលស្រាវជ្រាវដែលសៀវភៅនេះនិយាយអំពីវា អាចសំដៅទៅលើវិទ្យាស្ថានវិទ្យាសាស្ត្រវូហាន (Wuhan Institute of Virology) ដែលជាកន្លែងដែលមន្ទីរពិសោធន៍ជីវឧស្ម័នកម្រិតទី៤ របស់ប្រទេសចិនមាននៅទីនោះ។ វាជាកម្រិតគ្រោះថ្នាក់ខ្ពស់បំផុតនៃមន្ទីរពិសោធន៍ ដែលសិក្សាអំពីវីរុសដែលមានគ្រោះថ្នាក់បំផុត និងស្ថិតនៅចម្ងាយ ៣២គីឡូម៉ែត្រ ពីផ្សារលក់គ្រឿងសមុទ្រ ដែលវីរុស COVID-19 បានផ្ទុះឡើងដំបូង។ អ្នកក៏ប្រហែលជាធ្លាប់ឮទ្រឹស្តីមួយដែលថា COVID-19 ត្រូវបានបង្កើតឡើងដោយមនុស្ស ហើយទំនងជាវាបានរបូត/រត់ចេញពីមន្ទីរពិសោធន៍វូហាន។ ទោះយ៉ាងណាទ្រឹស្តីនេះត្រូវបានគេនិយាយថាមិនពិតនោះទេ។ ការដកស្រង់បន្ថែមទៀតនៃសៀវភៅបានបង្ហាញពីវីរុសថា «ជាអាវុធល្អឥតខ្ចោះ» ព្រោះវាមិនអាចរស់នៅខាងក្រៅខ្លួនបានច្រើនជាងមួយនាទីនោះទេ។

    “Wuhan-400 គឺជាអាវុធល្អឥតខ្ចោះ។ វាធ្វើទុក្ខតែលើមនុស្សលោកទេ។ គ្មានសត្វមានជីវិតផ្សេងទៀតអាចឆ្លងវីរុសនេះ។ ហើយដូចរោគស្វាយដែរ Wuhan-400 មិនអាចរស់នៅខាងក្រៅរាងកាយមនុស្សបានយូរជាងមួយនាទីនោះទេ ដែលមានន័យថាវាមិនអាចបំពុលវត្ថុ ឬកន្លែងទាំងមូល ដូចដែលស្រមោច និងអតិសុខុមប្រាណដ៏កាចសាហាវដទៃទៀតអាចធ្វើបាននោះទេ»។

    «នៅពេលដែលអ្នកឆ្លងបានស្លាប់ Wuhan-400 ដែលស្ថិតក្នុងខ្លួនគាត់នឹងសាបរលាបមួយរំពេច នៅពេលដែលសីតុណ្ហភាពនៃសាកសពរបស់គាត់ធ្លាក់ចុះក្រោម ៨៦អង្សាហ្វារិនហៃ (៣០អង្សាសេ)។ តើអ្នកមិនមើលឃើញពីអត្ថប្រយោជន៍ទាំងអស់នេះទេ?» ។

    Albert Wan

    មេធាវីលោក Albert Wan ដែលជាអ្នកបើកហាងសៀវភៅ Bleak House Books និយាយថា វូហានត្រូវបានគេដឹងថាជាទីកន្លែងនៃកន្លែងស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើន។ អ្នកនិពន្ធដ៏ឆ្លាតវៃដូចជា Koontz ដឹងរឿងរ៉ាវទាំងអស់នេះ ហើយបានប្រើព័ត៌មានពិតបន្តិចបន្តួចនេះ ដើម្បីបង្កើតរឿងមួយដែលគួរឱ្យជឿជាក់ និងមិនស្មុគស្មាញ។ ដូចដែលនិយាយពី Wuhan-400 នេះ។

    លោក Dean Koontz ក៏មិនមែនជាអ្នកនិពន្ធតែម្នាក់គត់ ដែលបានធ្វើការព្យាករណ៍ពីការផ្ទុះឡើងនៃ COVID-19 នោះទេ។ យោងតាមកាសែត The Sun Daily អ្នកនិពន្ធជនជាតិអាមេរិកឈ្មោះ Sylvia Browne ក៏ធ្លាប់បានបោះពុម្ពសៀវភៅមួយក្នុងឆ្នាំ២០០៨ ដែលមានឈ្មោះថា End of Days: Predictions and Prophecies About the End of the World។ វានិយាយអំពីជំងឺទាក់ទងនឹងផ្លូវដង្ហើម ដែលនឹងកើតឡើងទូទាំងពិភពលោក ហើយវាថែមទាំងនិយាយពីឆ្នាំ២០២០ ទៀតផង។ ចុះលោកអ្នកវិញគិតបែបណាចំពោះសៀវភៅទាំងនេះ?

    អត្ថបទ៖ លីដា

    Share This Post: