សង្គម

ថៃ​ ស្រីនាង​ អ្នកលក់រ៉ូបរាត្រីបញ្ចេញសាច់សខ្ចី ត្រូវបានសមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​បឹងកក់​ទី១ នាំមកអប់រំ​ហេីយ​

BY
Khmernote Media
February 19, 2020

រាជធានីភ្នំពេញ៖ ថៃ ស្រីនាង ត្រូវបានមហាជនជាច្រើនបានស្គាល់ថាជាអ្នកលក់ផលិតផលថែរក្សាសម្ផស្ស និងតែងតែ live វីដេអូលក់ បង្ហោះរូបភាពលក់រ៉ូបរាត្រី បង្ហាញភាពស៊ិចស៊ីបញ្ចេញសាច់ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​បឹងកក់​ទី១ នាំមកអប់រំ​ហេីយ​ ហើយអ្នកលក់រ៉ូបរាត្រីរូបនេះក៏យល់ព្រមទទួលស្គាល់កំហុស​រឿងឡាយ​វិដេអូ​ Sexy ហួសហេតុ​ និងធ្វើកិច្ចសន្យាបញ្ឈប់ មិនត្រូវឌឺដងតាមបណ្តាញតទៅទៀត។

សូមរំលឹកថាកាលពីពេលថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឲ្យ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបិទការLiveលក់ផលិតផលតាមអនឡាញដែលបញ្ចេញអស់កេរ្តិ៍ខ្មាស​ស្ត្រី ព្រោះវាអាចនាំទៅដល់ការចាប់រំលោភ បំពានផ្លូវភេទ លើស្ត្រី ក្នុងសង្គមបច្ចុប្បន្ន និង ប៉ះពាល់ដល់តម្លៃ សីលធម៌ និងកិត្តិយសស្ត្រីខ្មែរផងដែរ៕

Share This Post: