ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកទោសចិនម្នាក់រត់គេចខ្លួនអស់២០ឆ្នាំ ចុងក្រោយសុខចិត្តជាប់គុកវិញ ព្រោះខ្លាចនៅក្រៅឆ្លងកូរ៉ូណា

    BY autoadmin February 19, 2020
    អ្នកទោសចិនម្នាក់រត់គេចខ្លួនអស់២០ឆ្នាំ ចុងក្រោយសុខចិត្តជាប់គុកវិញ ព្រោះខ្លាចនៅក្រៅឆ្លងកូរ៉ូណា

    ចិន៖ ឥទ្ធិពលនៃការរាតត្បាតវីរុសកូរ៉ូណាថ្មី COVID-19 បានធ្វើឲ្យអ្នកទោសចិនម្នាក់ ដែលបានរត់គេចខ្លួនអស់ ២០​ ឆ្នាំមកហើយនោះ សម្រេចរត់មកស្ថានីយ៍ប៉ូលិសដើម្បីទទួលទោសវិញ ដើម្បីការពារខ្លួនគាត់ពីការចម្លងវីរុសកូរ៉ូណាថ្មី។ អ្នកទោសរូបនេះមានឈ្មោះថា Zhang បច្ចុប្បន្នមានអាយុ ៤៦ ឆ្នាំ ហើយកាលពីឆ្នាំ ១៩៩៥ កន្លងទៅរូបគាត់ត្រូវបានតុលាការចិនកាត់ទោសឲ្យជាប់គុករយៈពេល ៩ ឆ្នាំ ក្រោយរូបគាត់បានប្រព្រឹត្តិសកម្មភាពប្លន់ទ្រង់ទ្រាយធំមួយ។ យ៉ាងណាក្តី នៅក្នុងឆ្នាំ ២០០០ គាត់បានរត់គេចខ្លួនពីការទទួលទោស ហើយបន្តរស់ដោយលាក់ខ្លួន ​និងឆ្លៀតពេលខ្លះដើរស៊ីឈ្នួលគេគ្រប់គ្រប់ទីកន្លែងក្នុងប្រទេសចិន ដើម្បីយកប្រាក់មួយថ្ងៃមកចិញ្ចឹមជីវិតមួយថ្ងៃ។

    ក្នុងអំឡុងពេលនៃការរាតត្បាតវីរុសកូរ៉ូណាថ្មី COVID-19 កន្លែងដែលគាត់ធ្លាប់ធ្វើការត្រូវបានបិទទ្វារ ការធ្វើដំណើរនិងកន្លែងស្នាក់នៅក៏ត្រូវបានត្រួតពិនិត្យឈ្មោះយ៉ាងល្អិតល្អន់ ជាពិសេសគឺអាជ្ញាធរចិនបានបន្ថែមការត្រួវពិនិត្យនៅតំបន់មានជនភៀសខ្លួនច្រើននិងក្រុមពលរដ្ឋដែលគ្មានឯកសារស្នាក់នៅច្បាស់លាស់តែម្តង។ សកម្មភាពនេះបានធ្វើឲ្យលោក Zhang​ ហាក់គ្មានកន្លែងលាក់ខ្លួនទៀតនោះទេ ហើយជាលទ្ធផលនៅប៉ុន្មាសប្តាហ៍ចុងក្រោយនេះគាត់ត្រូវរស់នៅក្រោមស្ពាន និងតាមសួនសាធារណៈតែប៉ុណ្ណោះ។ ស្ថិតនៅក្នុងស្ថានភាពហើយទើបលោក Zhang សម្រេចរត់ទៅស្ថានីយ៍ប៉ូលិសនៅក្នុងក្រុង Xiamen ដើម្បីជាប់គុកវិញព្រោះគាត់គិតថា ការរស់នៅក្នុងគុកអាចមានសុវត្ថិភាពពីការឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 ជាងការរស់នៅបែបអនាថា ៕

    អត្ថបទ៖ ភក្តី

    Share This Post: